សម្រាប់អតិថិជនទាំងអស់ (ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ក្រុមហ៊ុនដឹកទំនិញបន្ត ភ្នាក់ងារផ្នែកលក់ទូទៅឬផ្នែកកាហ្គោ និងភ្នាក់ងារបញ្ចេញទំនិញពីគយ) ខាងក្រោមនេះគឺជានីតិវិធីសម្រាប់ការដឹកទំនិញកាហ្គោចេញចូល ជាមួយក្រុមហ៊ុន Cambodia Airports រួច (ភ្នំពេញ, សៀមរាប)។ ចំពោះក្រុមហ៊ុនអាកាសចរណ៍ សូមចូលមើលផ្នែកសេវាកម្មក្រុមហ៊ុនអាកាសចរណ៍ដើម្បីស្វែងយល់អំពីដំណើរការបែបបទថ្មីសម្រាប់ការដឹកទំនិញកាហ្គោ។ គ្រឿងបរិក្ខារចាំបាច់សម្រាប់លើកដាក់កញ្ចប់ទំនិញធំៗមាន៖
- ទីធ្លាដាក់ទំនិញចុះ និងជញ្ជីង
- ឃ្លាំងដាក់ទំនិញសម្រាប់នាំចេញ និងធ្នើ
- ម៉ាស៊ីន X-ray សម្រាប់ស្កែនទំនិញ
- បរិក្ខារនិងឧបករណ៍សម្រាប់លើកដាក់ទំនិញ (រថយន្តលើកដាក់ទំនិញ កំណល់ជ័រ ត្រាក់ទ័រដងវែង...)
- ឃ្លាំងដាក់ទំនិញមានសីតុណ្ហភាពត្រជាក់ (2°c - 8°c)
- ឃ្លាំងដាក់ទំនិញមានគ្រោះថ្នាក់
ផ្នែកទំនិញកាហ្គោ៖
ខាងក្រោមនេះគឺជាប្រភេទទំនិញកាហ្គោដែលយើងចាត់ចែងលើកដាក់៖
- ទំនិញកាហ្គោទូទៅ
- សម្រាប់កញ្ចប់កាហ្គោរលុង/រអិល
- ការរៀបចំទំនិញដាក់ចូលកុងតឺនឺរ ឬដាក់កំណល់
- ទំនិញកាហ្គោពិសេស
- ទំនិញមានគ្រោះថ្នាក់
- ទំនិញដែលអាចខូច
- ទំនិញមានតម្លៃ/ងាយខូច
- ការវិចខ្ចប់ពិសេស
*សំគាល់៖ រាល់ទំនិញកាហ្គោត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ១០០%។ នីតិវិធីនាំចេញ៖
មុននឹងមកដល់ស្ថានីយទំនិញកាហ្គោ សូម៖
- ទាក់ទងក្រុមហ៊ុនអាកាសចរណ៍ជាមុនសិនដើម្បីបញ្ជាក់អំពីការកក់ទុកចំណាត់ការនីតិវិធីដឹកទំនិញចេញ
- វេចខ្ចប់ទំនិញឱ្យហើយ។ កញ្ចប់នីមួយៗត្រូវមានស្លាកសញ្ញាកាហ្គោ (MAWB and HAWB) បិតពីខាងក្រៅ។
នៅស្ថានីយទំនិញកាហ្គោ៖
- ទៅកាន់ការិយាល័យគយនិងរដ្ឋាករដើម្បីសុំប័ណ្ណអនុញ្ញាតសម្រាប់កាហ្គោ
- ដឹកទំនិញកាហ្គោទៅកាន់ឃ្លាំងទទួលទំនិញសម្រាប់នាំចេញ ដើម្បីថ្លឹងទម្ងន់ឡើងវិញ
- កាន់ឯកសារទៅបញ្ជរនាំចេញ ដើម្បីឱ្យគេចេញប័ណ្ណទទួលទំនិញសម្រាប់នាំចេញ
- ទៅកាន់បញ្ជរបេឡារបស់ក្រុមហ៊ុន Cambodia Airports ដើម្បីទូទាត់ប្រាក់ថ្លៃសេវាដឹកទំនិញចេញ
- បន្ទាប់មកសូមទៅកាន់ការិយាល័យគយនិងរដ្ឋាករដើម្បីឱ្យគេវាយត្រាបញ្ជាក់លើទម្រង់បែបបទទទួលអីវ៉ាន់សម្រាប់នាំចេញ ហើយរង់ចាំធ្វើការឆ្លុះពិនិត្យទំនិញ។