-
ឱកាសផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុន Cambodia Airports ក៏ផ្ដល់ជូនផងដែរនូវទីតាំងពាណិជ្ជកម្ម (ដូចជាទីតាំងហាងលក់ដូរ និងដីសម្រាប់ជួល) និងគ្រប់គ្រងធុរកិច្ចផ្សាយពាណិជ្ជកម្មផងដែរ។ ដោយទទួលបានកំណើនចរាចរណ៍ហោះហើរ២២%ក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានរបស់យើងនឹងអនុញ្ញាតឱ្យលោកអ្នកពង្រីកការផ្សព្វផ្សាយដល់អតិថិជន ដោយយកសារក្រុមហ៊ុនរបស់លោកអ្នកទៅតាំងផ្សាយពាណិជ្ជកម្មនៅតាមអាកាសយានដ្ឋានដែលសកម្មជាងគេនៅលើពិភពលោក។ នៅភ្នំពេញ ក៏ដូចគ្នានឹងនៅក្រុងសៀមរាបដែរ យើងនឹងសម្រេចគោលដៅទទួលអ្នកដំណើរបាន៤លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានក្រុងព្រះសីហនុពិតជាកំពុងបោះជំហានឈានឡើង ដោយមានជើងហោះហើរទៀងទាត់ចំនួន៦ (រាប់ទាំងជើងហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ ថ្មី៣ទៀតនៅក្នុងឆ្នាំនេះ)។ ក្រុមហ៊ុន Cambodia Airports បានធ្វើការនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការពង្រីក និងការកែលម្អអាកាសយានដ្ឋានទាំងបី ដើម្បីបង្កើនសមត្ថភាពរត់តាមកំណើនចរាចរណ៍ហោះហើរ ធ្វើឱ្យរំហូរអ្នកធ្វើដំណើរ និងបទពិសោធន៍របស់ពួកគេពេលឆ្លងកាត់ស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានកាន់តែមានភាពប្រសើរឡើង។ ខាងក្រោមនេះជាជម្រើសផ្សេងៗសម្រាប់ផ្សាយពាណិជ្ជកម្ម ដើម្បីបង្កើនការចូលរួម និងការឱ្យភ្ញៀវស្គាល់ឈ្មោះក្រុមហ៊ុនឬផលិតផលរបស់លោកអ្នកឱ្យបានជាអតិបរមា។
-
បណ្តាញអេក្រង់ឌីជីថល
បណ្ដាញអេក្រង់ LCD ធំៗមានដាក់នៅតាមទីតាំងនានាក្នុងអាកាសយានដ្ឋានរបស់យើង ដែលអ្នកធ្វើដំណើរអាចឃើញសារផ្សាយពាណិជ្ជកម្មនៅពេលដែលពួកគេរង់ចាំឡើងយន្តហោះ។ លោកអ្នកអាចជ្រើសរើសធ្វើការផ្សាយលើអេក្រង់ឌីជីថលតែមួយ ឬលើអេក្រង់ច្រើនតជាប្រព័ន្ធ។
ប្រអប់អំពូលភ្លើង
ប្រអប់អំពូលភ្លើងរាងមូល បញ្ចេញពន្លឺភ្លឺច្បាស់ ហើយតែងតែទាក់ទាញការចាប់អារម្មណ៍ជានិច្ច។
ការទទួលយកទំនិញ
ប្រអប់អំពូលភ្លើង ឬផ្ទាំងព័ត៌មានធំៗនៅកន្លែងទទួលអីវ៉ាន់នឹងទាក់ទាញការយកចិត្តទុកដាក់របស់អ្នកដំណើរ នៅពេលដែលពួកគេកំពុងរង់ចាំយកអីវ៉ាន់។
រទេះរុញអីវ៉ាន់
លោកអ្នកអាចរំលេចយីហោរបស់លោកអ្នកនៅលើរទេះរុញអីវ៉ាន់ដែលផ្ដល់ប្រយោជន៍ខ្ពស់ គឺមនុស្សរាប់លានអ្នកអាចមើលឃើញ។
ទំនាក់ទំនង៖
ទំនាក់ទំនងពាណិជ្ជកម្ម:
ភ្នំពេញ:
សៀមរាប:
ក្រុងព្រះសីហនុ: