-
ក្រុមហ៊ុនអាកាសចរណ៍
ក្រុមហ៊ុន Cambodia Airports ជឿជាក់មុតមាំទៅលើវិធីសាស្ត្រតម្រូវតាមសេចក្តីត្រូវការរបស់អតិថិជន នៅក្នុងការអភិវឌ្ឍផ្លូវហោះហើរ។ យើងផ្តល់ជូនលោកអ្នកនូវការគាំទ្រគ្រប់បែបយ៉ាង និងការគិតគូរស៊ីជម្រៅពាក់ព័ន្ធនានាដែលលោកអ្នកត្រូវការចាំបាច់។ ជាមួយគ្នា យើងនឹងស្វែងរកផ្លូវហោះហើរថ្មីកាន់តែប្រសើរក្នុងការនាំលោកអ្នកទៅរកភាពជោគជ័យ។ យើងរីករាយនឹងផ្តល់មតិប្រឹក្សានានាដែលលោកអ្នកត្រូវការ ក៏ដូចជាការគាំទ្រផ្នែកទីផ្សារទៅតាមតម្រូវការជាក់ស្តែង ឬព័ត៌មានសម្រាប់លោកអ្នកយកទៅអភិវឌ្ឍធុរកិច្ចរបស់លោកអ្នក។
យើងអាចជួយលោកអ្នកឱ្យឈានទៅរកជោគជ័យក្នុងការប្រតិបត្តិផ្លូវហោះហើរមកកាន់ប្រទេសកម្ពុជា។ យើងអាចផ្តល់ជូនការគាំទ្រផ្នែកទីផ្សារតាមតម្រូវការជាក់ស្តែងរបស់អ្នក ដែលក្នុងនោះយើងមានសេវា៖
- ពិនិត្យឡើងវិញនូវទិន្នន័យប្រភេទអ្នកដំណើរ
- សកម្មភាពនៃការចែកចាយ
- សកម្មភាពផ្សព្វផ្សាយប្រូម៉ូសិន
- ជំនួយដល់ផ្នែកសកម្មភាពនានា។
ដើម្បីជួយលោកអ្នកឱ្យបង្កើន និងរក្សាទីផ្សារឱ្យមានចីរភាព យើងក៏មានដៃគូច្រើនទៀតដែរនៅក្នុងបណ្តាញរបស់យើង ដូចជា៖
- គណៈនាយកផ្នែកទេសចរណ៍
- ទីភ្នាក់ងារអភិវឌ្ឍន៍តំបន់
- សហគមន៍ធុរកិច្ច
- កិច្ចសហប្រតិបត្តិការជាមួយគោលដៅដែលលោកអ្នកហោះទៅ/មក
- អាជ្ញាធរមូលដ្ឋាន
- ដៃគូពាណិជ្ជកម្មក្នុងការធ្វើដំណើរ
លោកអ្នកអាចរំពឹងទទួលបានដៃគូដែលមានតម្លាភាព មិនស្មុគស្មាញ និងជឿទុកចិត្តបាន។
យើងស្គាល់ច្បាស់ទីផ្សារផ្លូវហោះហើររបស់កម្ពុជា។
-
ប្រតិបត្តិការលើដី
តាមរយៈការផ្តល់សម្បទានពីរាជរដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សេវាពាក់ព័ន្ធយន្តហោះ អ្នកដំណើរ និងបប្រតិបត្តិការដឹកជញ្ជូនទំនិញ ក្រុមហ៊ុន Cambodia Airports បានបង្កើត និងអភិវឌ្ឍន៍ឱ្យមានក្រុមនិងគ្រឿងបរិក្ខារតាមផ្នែកជាក់លាក់ ដើម្បីផ្តល់សេវាលើដី ជាពិសេសក្នុងការចង្អុលបង្ហាញទិសដល់អតិថិជន ធានាគុណភាព និងល្បឿន។ ពេលវេលា និងប្រសិទ្ធភាពការងារគឺជាកត្តាសំខាន់ពីរនៅក្នុងឧស្សាហកម្មអាកាសចរណ៍។ សេវាកម្មនៅក្រុមហ៊ុន Cambodia Airports កំពុងត្រូវបានពង្រីកនិងកែលម្អជានិច្ច ដើម្បីធានាឱ្យមានចំណាត់ការរហ័សរហួនចំពោះការមកដល់និងការចេញដំណើររបស់អ្នកធ្វើដំណើរ អីវ៉ាន់ភ្ញៀវ និងទំនិញ។
- ល្បឿន និងភាពរហ័សរហួនបត់បែនគឺជាគន្លឹះសំខាន់ក្នុងប្រតិបត្តិការរបស់យើង។ រយៈពេលអប្បបរមាសម្រាប់យន្តហោះហោះឡើងទៅវិញអាចកែតម្រូវបានទៅតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងលំនាំនៃការហោះហើរ អាស្រ័យទៅតាមប្រភេទយន្តហោះ។
- ការសម្របសម្រួលសេវាមានភាពរលូន អមដោយការទទួលខុសត្រូវកម្រិតអតិបរមា។
- ការបណ្តុះបណ្តាលបុគ្គលិកជាហូរហែ។
- ហេដ្ឋារចនាសម្ព័ន្ធទំនើបសម្រាប់គ្រប់គ្រង ត្រួតពិនិត្យនីតិវិធីលើកដាក់ទំនិញ។
- ការចាត់ចែងដំណើរចេញចូលរបស់ជើងហោះហើរមានការធានាគុណភាពខ្ពស់។
- ការគ្រប់គ្រងគុណភាព។ យើងមានការប្តេជ្ញាខ្ពស់ចំពោះសុវត្ថិភាពនិងសន្តិសុខ ដោយដាក់ឱ្យនាយកដ្ឋានមួយទទួលខុសត្រូវលើការចាត់ចែង និងអនុវត្តវិធានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពរបស់យើង ដោយកែលម្អគុណភាពជាប់ជានិច្ច។ កម្រិតសន្តិសុខនៅតាមបណ្តាញអាកាសយានដ្ឋានរបស់យើងត្រូវបានអនុលោមតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងស្តង់ដាអន្តរជាតិ។
-
ការអនុញ្ញាតចុះចត
ដើម្បីទទួលបាននីតិវិធីចុះចត សូមធ្វើសំណើទៅកាន់ routes.whynotdev@goodcambodia-airports.bestaerosure.
-
ពេលសម្រាប់យន្តហោះឡើងចុះ
ក្រុមហ៊ុន Cambodia Airports ទទួលខុសត្រូវក្នុងការបែងចែកពេលសម្រាប់យន្តហោះឡើងចុះ ធ្វើការសម្របសម្រួលកាលវិភាគ និងប្រមូលទិន្នន័យកាលវិភាគនៅតាមអាកាសយានដ្ឋានទាំងបី នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ គោលបំណងរបស់យើងគឺធានាឱ្យមានការប្រើប្រាស់សមត្ថភាពរបស់អាកាសយានដ្ឋានប្រកបដោយប្រសិទ្ធផល និងឱ្យមានការបំពេញកិច្ចប្រតិបត្តិការដ៏ប្រសើរបំផុតជាប្រយោជន៍ដល់អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកធ្វើដំណើរ។ យើងមានការប្តេជ្ញាចិត្តផ្តល់ការសម្របសម្រួលលំដាប់ពិភពលោកដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយសហការយ៉ាងជិតស្និទ្ធជាមួយពួកគេ។ រាល់ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើការហោះហើរទៅមករវាងអាកាសយានដ្ឋានដែលមានការសម្របសម្រួល ត្រូវដាក់ពាក្យទៅកាន់អ្នកសម្របសម្រួលឱ្យផ្តល់ម៉ោងពេលណាមួយសម្រាប់យន្តហោះចុះនិង/ឬឡើង ហើយត្រូវមានការយល់ព្រមជាមុនសិនទើបប្រតិបត្តិការហោះហើរបាន។ យើងសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ដាក់សំណើសុំម៉ោងពេលណាមួយដោយអនុលោមតាមគោលការណ៍ណែនាំជាសាកលរបស់ទីភ្នាក់ងារ IATA។ ចំពោះករណីពិសេស ដូចជាការហោះហើរគ្មានកាលវិភាគទៀងទាត់ ប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ត្រូវដាក់សំណើសុំម៉ោងពេលណាមួយឱ្យបានមុន១០ថ្ងៃនៃថ្ងៃធ្វើការ មុននឹងធ្វើប្រតិបត្តិការយន្តហោះចេញចូលអាកាសយានដ្ឋាន។ សារសុំម៉ោងពេលណាមួយត្រូវបញ្ជូនក្នុងទម្រង់បែបបទ SCR (Slot Clearance Request/ Response) ស្របតាមជំពូកទី៦ ក្នុងសៀវភៅណែនាំ IATA SSIM Manual។ កាលបរិច្ឆេទ ចំនួថ្ងៃ និងពេលវេលា ត្រូវតែសរសេរក្នុងទម្រង់ម៉ោងសាកល UTC ជាដាច់ខាត។
-
ថ្លៃចុះចត
Domestic
From 1 ton to 50 tons =MTOW x US$3.5 From 51 ton to 100 tons =US$175 + (MTOW - 50) x US$5.7 From 101 tons =US$460 + (MTOW - 100) x US$6.3 International
From 1 ton to 50 tons =MTOW x US$5.1 From 51 ton to 100 tons =US$255 + (MTOW - 50) x US$5.7 From 101 tons =US$570 + (MTOW - 100) x US$6.3 * MTOW is metric tons Rate in US$ (TAX excluded)