-
ក្រុមហ៊ុន Cambodia Airports
ក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដែលជាទឹកដីឧទ្យានបុរាណវិទ្យាអង្គរ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងនៅក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរនិងកំពង់ផែសមុទ្រ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាមជាអក្សរកាត់ថា SCA (Société Concessionnaire des Aéroports) ដែលជាឈ្មោះស្របច្បាប់។ នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨លាននាក់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២លាននាក់ស្មើគ្នា។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចាប់ផ្តើមដំណើរការឈរលើមូលដ្ឋានទាប ប៉ុន្តែ មានកំណើនលេខបីខ្ទង់ រហូតដល់មានអ្នកដំណើរចំនួន ៣៣៨០០០នាក់ ឆ្លងកាត់នៅក្នុងឆ្នាំ២០១៧។ អាកាសយានដ្ឋានទាំងបីនេះបម្រើគោលដៅហោះហើរជាង៥៥គោលដៅ ហើយស្វាគមន៍ការហោះហើរទៀងទាត់ជាង ៧០០ជើង ក្នុងមួយសប្តាហ៍។ ក្នុងនាមជាក្បាលម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន អាកាសយានដ្ឋានអន្តរជាតិទាំងបីបានរួមចំណែករហូតដល់ទៅ ១៧%នៃផ.ស.ស របស់កម្ពុជា ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។ មានការងារជាង ១,៧លានការងារ ឬតំណាងឱ្យ២០%នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។
-
បេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃ
ចក្ខុវិស័យ
ធ្វើដំណើរក្នុងពិភពលោក លើសពីបទពិសោធន៍អាកាសយានដ្ឋានដ៏ល្អបំផុតដែលលោកអ្នកធ្លាប់ជួប
បេសកកម្ម
យើងជាងអ្នកផ្តល់សេវាសាធារណៈដែលតភ្ជាប់អ្នកធ្វើដំណើរជាមួយបណ្តាសហគមន៍តាមរយៈសេវាអាកាសយានមានស្តង់ដាខ្ពស់បំផុត ហើយធានាយ៉ាងណាឱ្យអ្នកពាក់ព័ន្ធរបស់យើងទទួលបានឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គុណតម្លៃ
ឧត្តមភាព - យើងខ្នះខ្នែងធ្វើឱ្យកាន់តែប្រសើរឡើងជានិច្ច។
- យើងតម្រង់គោលដៅឱ្យសម្រេចបានលើសសមិទ្ធផលមុនៗ។
- យើងយកស្តង់ដាកម្រិតពិភពលោកជាគោល ហើយកំណត់គោលដៅលើសអ្វីដែលជាទម្លាប់អនុវត្តល្អៗទៅទៀត។
ភាពវិជ្ជាជីវៈ - យើងអនុវត្តក្រមសីលធម៌ភាពវិជ្ជាជីវៈមានស្តង់ដាខ្ពស់។
- យើងមានទំនួលខុសត្រូវគ្រប់ពេលវេលា។
- ភាពវិជ្ជាជីវៈគឺជាកេរ្តិ៍ឈ្មោះរបស់យើង
សុចរិតភាព - រាល់សកម្មភាពរបស់យើងតែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃនិងគោលការណ៍។
- យើងមានមោទនភាពបង្ហាញនូវការប្តេជ្ញាចិត្ត និងការគោរពពេញទំហឹងតាមការសន្យារបស់យើង។
ផ្តោតលើអតិថិជន - យើងបម្រើអតិថិជនរបស់យើងដោយភាពជក់ចិត្ត។
- រាល់កិច្ចខិតខំ និងគំនិតផ្តួចផ្តើមរបស់យើងត្រូវបានជំរុញដោយភាពចាំបាច់ថា ត្រូវតែកែលម្អសេវាជូនអតិថិជនឱ្យកាន់តែប្រសើរជានិច្ច។
- យើងចង់ឱ្យអតិថិជនរបស់យើងនឹកឃើញអនុស្សាវរីយ៍ល្អអំពីបទពិសោធន៍នៅអាកាសយានដ្ឋាន ហើយត្រឡប់មកវិញ។
សាមគ្គីភាព និង ស្មារតីជាក្រុម - យើងរួមដៃគ្នានៅក្នុងសកម្មភាពរបស់យើង។
- យើងជឿជាក់ និងគោរពគ្នាទៅវិញទៅមក។
- យើងជួយគ្នា ហើយមានគុណតម្លៃនិងភាពជក់ចិត្តនៅក្នុងការងារដូចគ្នា។
-
វិញ្ញាបនបត្រ និងស្តង់ដា
វិញ្ញាបនបត្រអាកាសយានដ្ឋាន
វិញ្ញាបនបត្រនេះជាតម្រូវការចាំបាច់ខ្វះមិនបានសម្រាប់ធ្វើប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រនេះដោយអនុលោមតាមស្តង់ដា និងអនុសាសន៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងនិយតកម្មក្នុងស្រុក។ ដើម្បីទទួលបានការបញ្ជាក់ថាជាប្រតិបត្តិករអាកាសយានដ្ឋានបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបង្ហាញអនុលោមភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដាអន្តរជាតិទាំងអស់ ដែលសំដៅ ជាពិសេស លើការផ្តល់សេវាសុវត្ថិភាព និងនីតិវិធីគ្រប់គ្រងដ៏ប្រសើរបំផុត។ ដើម្បីសម្រេចដូច្នេះបាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយត្រូវបានដាក់ឱ្យដំណើរការ អមជាមួយការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពីសំណាក់មន្ត្រីអធិការកិច្ចនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
ISO 9001
វិញ្ញាបនបត្រ ISO 9001 សង្កត់ធ្ងន់លើគុណភាព ហើយត្រូវបានយកមកអនុវត្តលើនាយកដ្ឋានតែចំនួនពីរប៉ុណ្ណោះ នៅពេលវាត្រូវបានដាក់ចេញនៅឆ្នាំ២០០៣។ ដើម្បីអាចទទួលវិញ្ញាបនបត្រក្រោមស្តង់ដាអន្តរជាតិនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបំពេញតាមតម្រូវការចាំបាច់ច្រើនលំដាប់ រាប់ទាំងតម្រូវការឱ្យមានប្រព័ន្ធគ្រប់គ្រងគុណភាពផងដែរ។ អាកាសយានដ្ឋានទាំងបីដែលគ្រប់គ្រងដោយក្រុមហ៊ុន និងនាយកដ្ឋានទាំងអស់របស់ក្រុមហ៊ុន ត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដានេះ។ ដើម្បីអាចរក្សាវិញ្ញាបនបត្រនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវឆ្លងការពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ពីសំណាក់ក្រុមហ៊ុន BM Trada ដែលដើរតួជាសវនករឯករាជ្យ។ ដើម្បីមើលគោលនការរបស់អាកាសយានដ្ឋានកម្ពុជា សូមចុចនៅទីនេះ
ISO 14001
ជាវិធីសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឡើងកំដៅទូទាំងសាកលលោក និងដើម្បីជួយការពារបរិស្ថានរបស់យើងផង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កំពុងស្នើសុំវិញ្ញាបនបត្រស្តង់ដា ISO 14001:2015 សម្រាប់អាកាសយានដ្ឋានទាំងបីរបស់ខ្លួន។ យើងធ្វើការប្ដេជ្ញានេះដោយស្ម័គ្រចិត្ត ដើម្បីធានាយ៉ាងណាឱ្យរាល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនយើងមានភាពស្របតាមបញ្ញត្តិផ្នែកបរិស្ថាន។ ជាមួយគ្នានេះដែរ តាមរយៈប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងអភិក្រមជាលក្ខណៈប្រព័ន្ធមួយសំដៅទៅកាត់បន្ថយការប្រើប្រាស់ថាមពល ការបញ្ចេញកាកសំណល់ និងហានិភ័យបំពុលដោយចៃដន្យ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានដាក់គោលដៅថា នឹងយកឱ្យបាននូវការបញ្ជាក់វិញ្ញាបនបត្របរិស្ថានសម្រាប់អាកាសយានដ្ឋានទាំង៣នេះនៅចុងឆ្នាំ២០២០។
ការទទួលស្គាល់គុណភាពកាបូនអាកាសយានដ្ឋាន
កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (Airport Council International) ដោយមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើននិរន្តរភាពរបស់អាកាសយានដ្ឋាន។ VINCI Airports គឺក្រុមហ៊ុនអន្តរជាតិដំបូងគេដែលបានដាក់អាកាសយានដ្ឋានទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រង នៅក្រោមស្តង់ដាបញ្ជាក់ការបំភាយកាបូនឈ្មោះថា Airport Carbon Accreditation។ យោងលើកម្មវិធី VINCI Airports កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានសម្រេចចិត្តអនុវត្តតាមកម្មវិធីនេះ រហូតទទួលបានការបញ្ជាក់កម្រិត១ នាពេលនេះ។ ជំហានបន្ទាប់គឺយើងនឹងអនុវត្តផែនការសកម្មភាពដើម្បី កាត់បន្ថយការបំភាយកាបូន ដែលមួយផ្នែកធំនឹងអាស្រ័យទៅលើការបន្ថយការប្រើប្រាស់ថាមពលរបស់យើង (មានអគ្គិសនី និងប្រេងឥន្ធនៈ)។
-
ទំនួលខុសត្រូវសង្គម
គោលនយោបាយរបស់យើងផ្នែកសង្គមនិងបរិស្ថាន និងគោលនយោបាយសង្គមក្នុងន័យជាប្រយោជន៍សហគមន៍ សំដៅធានាឱ្យមាននិរន្តរភាព ក្នុងស្តង់ដាមួយខ្ពស់។
ផ្នែកសង្គម ទាំងសុខុមាលភាពរបស់និយោជិត និងការបែងចែកប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌នូវផលដែលបានមកពីកំណើន ពិតជាមានសារៈសំខាន់។ - ការកសាងការយល់ដឹងអំពីសុខភាពនិងសុវត្ថិភាព
- ផ្តល់ការបណ្តុះបណ្តាល និងត្រួសត្រាយផ្លូវការងារអាជីពសម្រាប់និយោជិតរបស់យើង
- ផែនការប្រាក់សន្សំ និងចែករំលែកហ៊ុនកម្មសិទ្ធិ សម្រាប់និយោជិត
ផ្នែកបរិស្ថាន កាលានុវត្តភាពសម្រាប់ប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថានឱ្យទៅជាគន្លឹះថ្មីសម្រាប់ការគ្រប់គ្រង នវានុវត្តន៍ និងការអភិវឌ្ឍ៖ - ការចូលរួមពេញលេញក្នុងកម្មវិធី« Airport Carbon Accreditation »
- ប្រព័ន្ធអាងថ្មីសម្រាប់ធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់
- ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យាបង្ការ
ផ្នែកសង្គមជាប្រយោជន៍សហគមន៍ ហួសពីផ្លូវយន្តហោះ៖ យើងមានការប្តេជ្ញាយូរអង្វែងជាមួយបណ្តាសហគមន៍នៅជិតខាងអាកាសយានដ្ឋាន។ ឧទាហរណ៍ ជាមួយក្រុមហ៊ុន «សិប្បករអង្គរ»៖ - ដៃគូជាប្រវត្តិសាស្ត្រមួយដែលជួយឱ្យក្រុមហ៊ុនសហគ្រិនភាពដើម្បីប្រយោជន៍សង្គមមួយនេះលូតលាស់រីកចម្រើន
- ភាពជាដៃគូនេះផ្តល់ការបណ្តុះបណ្តាល ការងារ និងចំណូល ដល់សិប្បករ១៣០០នាក់ និងដល់គ្រួសាររាប់ពាន់នាក់ផ្សេងទៀតដែលកំពុងរស់នៅតាមតំបន់ជនបទ
- យើងបានរួមចំណែកធ្វើឱ្យសិល្បៈនិងសិប្បកម្មបុរាណខ្មែររស់រានឡើងវិញ។