Skip to main content
  • ខ្មែរ
  • 中文
  • English
KM
  • 中文 中文
  • English English
  • ផ្នែកក្រុមហ៊ុន និងធុរកិច្ច
អាកាសយានដ្ឋាន
  • អាកាសយានដ្ឋាន ខេត្តព្រះសីហនុ
  • អាកាសយានដ្ឋាន ភ្នំពេញ
Cambodia Airports
Vinci Airports
Cambodia Airports
  • អំពីយើង

    • ក្រុមហ៊ុន Cambodia Airports
    • ក្រុមហ៊ុន VINCI Airports
    • Ethics and Vigilance
  • ពាណិជ្ជកម្ម B2B

    • ក្រុមហ៊ុនអាកាសចរណ៍
    • ឱកាសផ្សាយពាណិជ្ជកម្ម
    • ទីតាំងសម្រាប់ជួល (ការិយាល័យ និង កន្លែងទុកទំនិញ)
    • ផ្នែកពាណិជ្ជកម្ម
    • Business Aviation
  • ផ្នែកដឹកជញ្ជូនទំនិញ

    • ការនាំចេញ
    • ការនាំចូល
    • ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង
    • ទំនាក់ទំនង និង ម៉ោងធ្វើការ ទំនាក់ទំនង និង ម៉ោងធ្វើការ
    • ការ​តាមដាន​ដំ​ណើរ​កា​ហ្គោ​នៅ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​
  • ការងារ

    • ភ្នំពេញ
    • ក្រុងព្រះសីហនុ
  • ព័ត៌មាន

    • Airports traffic statistics
    • សេចក្តីប្រកាសព័ត៌មាន
    • ព្រឹត្តិបត្រព័ត៌មាន
  • អំពីយើង

    • ក្រុមហ៊ុន Cambodia Airports
    • ក្រុមហ៊ុន VINCI Airports
    • Ethics and Vigilance
  • ពាណិជ្ជកម្ម B2B

    • ក្រុមហ៊ុនអាកាសចរណ៍
    • ឱកាសផ្សាយពាណិជ្ជកម្ម
    • ទីតាំងសម្រាប់ជួល (ការិយាល័យ និង កន្លែងទុកទំនិញ)
    • ផ្នែកពាណិជ្ជកម្ម
    • Business Aviation
  • ផ្នែកដឹកជញ្ជូនទំនិញ

    • ការនាំចេញ
    • ការនាំចូល
    • ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង
    • ទំនាក់ទំនង និង ម៉ោងធ្វើការ ទំនាក់ទំនង និង ម៉ោងធ្វើការ
    • ការ​តាមដាន​ដំ​ណើរ​កា​ហ្គោ​នៅ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​
  • ការងារ

    • ភ្នំពេញ
    • ក្រុងព្រះសីហនុ
  • ព័ត៌មាន

    • Airports traffic statistics
    • សេចក្តីប្រកាសព័ត៌មាន
    • ព្រឹត្តិបត្រព័ត៌មាន

    អំពីយើង

  • ក្រុមហ៊ុន Cambodia Airports
  • ក្រុមហ៊ុន VINCI Airports
  • Ethics and Vigilance

    ពាណិជ្ជកម្ម B2B

  • ក្រុមហ៊ុនអាកាសចរណ៍
  • ឱកាសផ្សាយពាណិជ្ជកម្ម
  • ទីតាំងសម្រាប់ជួល (ការិយាល័យ និង កន្លែងទុកទំនិញ)
  • ផ្នែកពាណិជ្ជកម្ម
  • Business Aviation

    ផ្នែកដឹកជញ្ជូនទំនិញ

  • ការនាំចេញ
  • ការនាំចូល
  • ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង ថ្លៃឈ្នួលប្រើប្រាស់ឃ្លាំង
  • ទំនាក់ទំនង និង ម៉ោងធ្វើការ ទំនាក់ទំនង និង ម៉ោងធ្វើការ
  • ការ​តាមដាន​ដំ​ណើរ​កា​ហ្គោ​នៅ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​

    ការងារ

  • ភ្នំពេញ
  • ក្រុងព្រះសីហនុ

    ព័ត៌មាន

  • Airports traffic statistics
  • សេចក្តីប្រកាសព័ត៌មាន
  • ព្រឹត្តិបត្រព័ត៌មាន

Search form

Cambodia Airports
Vinci Airports

our mobile application Download
our mobile app

Apple mobile application
Android mobile application
  • ផែនទីអាកាសយានដ្ឋាន
  • ខ្លឹមសារ និងលក្ខខណ្ឌ
  • គោលនយោបាយសិទ្ធិឯកជន
  • ទំនាក់ទំនង
  • ខេត្តព្រះសីហនុ
  • ភ្នំពេញ

តាមដានយើងខ្ញុំតាមបណ្តាញសង្គម

អាកាសយានដ្ឋាន
  • ខេត្តព្រះសីហនុ
  • ភ្នំពេញ
  • ផែនទីអាកាសយានដ្ឋាន
  • ខ្លឹមសារ និងលក្ខខណ្ឌ
  • គោលនយោបាយសិទ្ធិឯកជន
  • ទំនាក់ទំនង

ផែនទីអាកាសយានដ្ឋាន

About us

  • Cambodia Airports
  • VINCI Airports

B2B

  • Airlines
  • Advertising opportunities
  • Space leasing (offices & storage)
  • Commercial

Cargo

  • Export
  • Import
  • Warehouse charges
  • Contact & working hours
  • Phnom Penh cargo tracking
  • Siem Reap cargo tracking

Job offers

  • Phnom Penh
  • Siem Reap
  • Sihanoukville

News

  • Press release
  • Newsletter

 

ខ្លឹមសារ និងលក្ខខណ្ឌ

វេបសាយនេះ​ជា​កម្មសិទ្ធិរបស់ក្រុម​ហ៊ុន Cambodia Airports (ហៅកាត់ថា CA) ហើយ​ស្ថិត​ក្រោម​ការ​ប្រតិបត្តិ​ដំណើរ​ការ​របស់​ នាយកដ្ឋានមិន​មែន​អាកាសចរណ៍​ពាណិជ្ជកម្ម ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Non-Aviation Commercial Department។ គោលការណ៍សេវាកម្ម​នៅទីនេះ​រួមមាន​វិធានស្តីពីទំនាក់​ទំនង​​រវាង​ក្រុមហ៊ុន CA និង​អ្នក​ប្រើ​ប្រាស់​វេបសាយនេះ។  គោលការណ៍​អាច​មាន​ការកែសម្រួល​នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​យល់​ថា​មាន​ភាព​ចាំបាច់។

ក្នុ​ងករណីណា​ដែលក្រុមហ៊ុន CA ​សម្រេច​ចិត្ត​ថា​ធ្វើ​ការកែសម្រួល​គោលការណ៍សេវាកម្មនេះ គោលការណ៍ថ្មី​នឹង​ត្រូវ​បាន​ដាក់​​ជំនួស​គោលការណ៍ចាស់​នេះវិញ។ គោល​ការណ៍​ថ្មី​នោះ​​នឹង​ចូល​ជា​ធរន​មាន​ចាប់​ពីថ្ងៃដែល​វា​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​វេប​សាយ​នេះ ហើយ​ទំនាក់​ទំនង​រវាង CA និង​អ្នក​ប្រើ​ក៏​ត្រូវ​ស្ថិត​ក្រោម​បញ្ញត្តិរបស់​គោលការណ៍​ថ្មីនេះដែរ។

យើងខ្ញុំ​សូមស្នើ​ឱ្យ​អ្នក​ប្រើ​ឧស្សាហ៍ចូលមើល​ទំព័រនេះ​របស់​វេបសាយយើងផង ដើម្បី​ធានា​ឱ្យ​បាន​ថា លោក​​អ្នក​បាន​ដឹង​អំពី​គោលការណ៍សេវាកម្ម​ចុង​ក្រោយ​ដែល​ត្រូវ​បាន​អនុវត្ត​ជា​ធរមាន។ ចូរ​ជ្រាបផង​ដែរ​ថា ក្រុមហ៊ុន CA ​សូម​រក្សាសិទ្ធិ​គ្រប់​យ៉ាង​ធ្វើការ​ផ្លាស់​ប្តូរខ្លឹមសារ​នៅ​ក្នុង​វេបសាយ​នេះ នៅ​ពេល​ណា​ក៏បានដែរ។

តាម​រយៈការ​ប្រើ​ប្រាស់​វេបសាយនេះ អ្នក​ប្រើ​បាន​ទទួល​យល់​ព្រម​លើ​​ខ្លឹម​សារ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​ដែល​មាន​ចែង​នៅ​ខាងក្រោម។ ក្នុង​ករណី​ដែល​អ្នក​ប្រើ​ជំទាស់ទៅនឹង​ខ្លឹម​សារ​និង​លក្ខខណ្ឌទាំងអស់នេះ អ្នក​ប្រើ​​​គួរ​ឈប់​ប្រើ​ប្រាស់​វេបសាយ​នេះភ្លាម។

គោលបំណង​របស់​វេបសាយ​នេះគឺដើម្បីផ្តល់​ព័ត៌មាន​ពាណិជ្ជកម្មនិង​ប្រតិបត្តិការ ដែល​យើងខ្ញុំ​​ចាត់​ទុក​ថា​មាន​ប្រយោជន៍ទាក់​ទង​ដល់​អ្នក​ប្រើ​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ សៀមរាប និងក្រុង​ព្រះសីហនុ។

សិទ្ធិកម្មសិទ្ធិបញ្ញា

សិទ្ធិកម្មសិទ្ធិបញ្ញាទាំង​អស់​ពាក់ព័ន្ធ​ជាមួយ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​លើ​វេបសាយនេះ រាប់​ទាំង​​ខ្លឹមសារ​អត្ថបទ ចំណង​ជើង រូបថត រូបគំនូរ រូប​មាន​ចលនា រូបភាព ឈ្មោះ និមិត្តសញ្ញា និង​យីហោ សុទ្ធតែជា​កម្មសិទ្ធិរបស់ក្រុម​ហ៊ុន​ CA ឬ​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ។ តាម​រយៈការ​ដាក់​ផ្សាយ​ព័ត៌មាន​ទាំងនេះ​នៅលើ​វេបសាយ ក្រុមហ៊ុន CA មិនបាន​ផ្ទេរ​ទៅឱ្យ​អ្នក​ប្រើ ​ ទោះ​ជា​​ក្នុង​ករណីណាក៏ដោយ នូវ​សិទ្ធិ​យក​ទៅ​ផលិត​ឡើងវិញ ឬ​ចែក​ចាយ​បន្តព័ត៌មាន​ទាំងនេះទេ។ ទង្វើណាមួយ​បែបនេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ប្រសិន​បើ​គ្មាន​ការ​យល់​ព្រម​ជាមុន​ពីសំណាក់​ក្រុមហ៊ុន CA ឬពីសំណាក់​អ្នក​កាន់​អាជ្ញាប័ណ្ណ​ផ្សេង​ទៀត​ដូច​បាន​ជម្រាប​ខាងលើ។ ទោះ​ជា​យ៉ាងនេះក្តី អ្នក​ប្រើ​អាច​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ទាញ​យក​យក និង​/ឬ​ ផ្តិ​តចេញ​នូវ​ព័ត៌មាន​ពីលើវេបសាយ​នេះ​សម្រាប់​យក​ទៅ​ប្រើ​ជា​លក្ខណៈឯកជន និង​មិន​មែនក្នុង​គោលបំណង​ពាណិជ្ជកម្ម។ វេបសាយ​នេះមិន​ត្រូវ​អនុញ្ញាត​ឱ្យ​យកទៅ​បង្កប់​ជាមួយ​វេបសាយ​ផ្សេងៗទៀត​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន CA ឡើយ។ អ្នក​ប្រើអាច​បង្កើត និង​​ចែក​ចាយតំណភ្ជាប់​ជាមួយ​​ទំព័រ​​វេបសាយ www.cambodia-airports.aero ហើយ​ក្រុម​ហ៊ុន​ CA សូម​រក្សាសិទ្ធិ​ទទួល​យកតំណភ្ជាប់​ទាំង​នោះ​ឬអត់។

 

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម លក់​បញ្ចុះ​តម្លៃ និង​ខ្លឹមសារ​បង្កើតដោយ​ភាគីទីបី

វេបសាយនេះ និងកម្មវិធី​ប្រើ​តាម​ទូរស័ព្ទ​ អាច​មាន​ការផ្សាយ​ពាណិជ្ជកម្ម (រាប់​ទាំង​ផ្ទាំង​ប្រកាស) លក់​បញ្ចុះ​តម្លៃ​ និង​ខ្លឹមសារ​ទម្រង់​ផ្សេង​ទៀត ដែល​ផ្តល់​ដោយ​ភាគីទីបី​យក​មក​ផ្សាយ រាប់​ទាំង​អ្នកការ​ផ្សព្វ​ផ្សាយ​លក់រាយផងដែរ។ ខ្លឹមសារ​ផ្សាយ​ពាណិជ្ជកម្ម ដំណឹង​លក់​បញ្ចុះ​តម្លៃ និង​អត្ថបទទាំង​អស់ (រាប់​ទាំង​ប៊ូតុង​យោង និង​តំណភ្ជាប់​ទៅ​អត្ថបទ​ផ្សេងផង) មិន​មែនជា​ការ​ផ្តល់​អនុសាសន៍ ឬ​ការអនុម័ត​គាំទ្រ​របស់​យើង​ចំពោះ​ទំនិញនិង​សេវា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយពាណិជ្ជកម្មទេ ឬ​ក៏​ចំពោះ​តំណភ្ជាប់​ចុង​ក្រោយ​ទៅកាន់​វេបសាយ​របស់​ផលិតផល​និង​សេវា​ទាំងនោះដែរ។

ព័ត៌មាន​ទាំង​អស់​ដែល​ផ្តល់​មក​តាមការ​ផ្សាយ​ពាណិជ្ជកម្ម ឬ​នៅលើ​វេបសាយ​ចុងក្រោយ​ដែល​មាន​តំណភ្ជាប់​នៅលើ​វេបសាយ www.cambodia-airports.aero ឬ​កម្មវិធី​តាម​ទូរស័ព្ទ​​របស់​វេបសាយយើងនេះ ពាក់​ព័ន្ធ​ជាមួយ​នឹង​ផលិត​ផល​ ឬ​សេវា​ដែល​ត្រូវ​បានផ្សព្វ​ផ្សាយ គឺ​ជា​ការទទួល​ខុសត្រូវ​​ដាច់​ដោយឡែក​របស់​ម្ចាស់អ្នក​​ផ្សាយ​ពាណិជ្ជកម្ម។ ក្នុង​ករណី​ដែល​អ្នក​ប្រើ​វេបសាយ​នេះ​ត្រូវ​ការ​ការ​សេចក្ដី​ពន្យល់​ស្រាយ​បំភ្លឺ​ជុំវិញ​ផលិតផល ឬ​សេវា​ដែល​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម សូម​អញ្ជើញ​ទាក់​ទង​ផ្ទាល់​ទៅកាន់​ម្ចាស់​ផលិតផល ឬម្ចាស់​​សេវា​នោះ។

ជាពិសេស ក្រុមហ៊ុន CA គ្មាន​ការ​ត្រួតត្រា ឬការ​ទទួល​ខុស​ត្រូវលើ៖

១.គុណភាព សុវត្ថិភាព ឬភាពស្របច្បាប់​របស់​ទំនិញ ឬសេវា​ណាមួយ​ដែលត្រូវ​បាន​ផ្សាយ​ដោយ​ភាគីទីបី

២.ភាពដើម ឬ​ភាពត្រឹមត្រូវ​នៃ​ការ​អធិប្បាយ​អំពី​ផលិតផល ឬ​សេវា​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​ភាគីទីបី

៣. សមត្ថកិច្ច​ ឬ​សិទ្ធិអនុញ្ញាត​របស់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម អ្នក​លក់​រាយ ឬ​ភាគីទីបីក្នុង​ការ​លក់​ផលិតផល ឬ​សេវា​ណាមួយ​ឡើយ។

ទោះជា​យ៉ាងនេះក្តី ក្រុមហ៊ុន​យើង​ខ្ញុំនៅ​តែស្នើឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម អ្នក​លក់​រាយ ​ភាគីទីបី និង​អ្នក​ទទួល​តំណភ្ជាប់​វេបសាយ​បន្ត ​ទទួល​យក​កិច្ច​ព្រម​ព្រៀងដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Service Level Agreements ដើម្បី​កម្រិត​ហានិភ័យ​កុំ​ឱ្យ​កើត​មាន​ចំពោះ​អ្នក​ប្រើ​ប្រាស់​វេប​សាយ​របស់​យើង។

តំណភ្ជាប់

វេបសាយ www.cambodia-airports.aero អាចមាន​តំណភ្ជាប់ទៅ​កាន់​​វេបសាយ​ខាងក្រៅ​ផ្សេងៗទៀត ដែល​ដំណើរ​ការ​ដោយ​ភាគីទីបី រាប់​ទាំង​អ្នកលក់​រាយ​ផង។ វេបសាយ​ទាំងឡាយ​ដែលមាន​តំណភ្ជាប់​ទៅ​បែបនេះ​មិន​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់ក្រុមហ៊ុន CA ទេ ហើយ​ក្រុមហ៊ុន​យើងខ្ញុំ​​ក៏គ្មានការ​ទទួល​ខុស​ត្រូវ​លើ​ខ្លឹម​សារ​​វេបសាយ​ទាំងនោះ ឬ​លើការ​​ផ្តល់​ផលិតផល ឬ​សេវា​ដែល​អ្នក​ប្រើ​ចង់​បាន​ ឬ​ជាវ​នៅ​លើ​វេបសាយ​ណាមួយក្នុង​ចំណោមវេបសាយ​ទាំង​​នោះ​ដែរ។ ក្រុម​ហ៊ុន CA មិន​អាចធានាឱ្យ​បាន​ទេ​ថា​ តើ​ខ្លឹម​សារ​នៅ​លើ​វេបសាយ​របស់​ភាគីទីបី​ណាមួយ​មាន​ភាព​ត្រឹម​ត្រូវ​ ស្របច្បាប់ ឬ​មិន​បង្កគ្រោះថ្នាក់យ៉ាង​ណា​នោះ។

វេបសាយ​ខាងក្រៅខ្លះ​អាច​លេចឡើងនៅលើវេបសាយ www.cambodia-airports.aero តាម​រយៈស៊ុម (frames) អាច​មានឬគ្មាន​​ខ្លឹមសារ​របស់​វេបសាយ​យើង​ ឬរួមបញ្ចូល​តំណ​ភ្ជាប់​ទៅវិញ​ទៅមក​ជាមួយ​វេបសាយ​យើង ​ក៏​អាច​មាន​ដែរ។ ធន​ធាន​បែបនេះ​មាន​សម្រាប់​តែ​ផ្តល់​ភាពងាយ​ស្រួល​ដល់​អ្នក​ប្រើប៉ុណ្ណោះ ហើយ​មិនមែន​មាន​ន័យ​ថាជា​ការ​អនុម័ត​គាំទ្រ​ចំពោះ​វេបសាយ និង​ខ្លឹមសារ​ដទៃទៀតនោះទេ។

 

លក្ខខណ្ឌផ្តាច់​​ការ​ប្រើ​ប្រាស់

នៅ​ពេល​ណា​ក៏ដោយ និង​ផ្អែកលើ​លក្ខខណ្ឌវិនិច្ឆ័យ​ដែល​ខ្លួនចាត់​ទុក​ថា​សម​ស្រប ក្រុមហ៊ុន CA អាចផ្តាច់​លែង​ឱ្យ​អ្នក​ប្រើ​ចូល​ប្រើ​ប្រាស់​វេបសាយ www.cambodia-airports.aero តទៅទៀត។

 

ឯកជនភាព

សូម​អញ្ជើញ​អាន​គោលការណ៍​ឯកជនភាព​របស់​យើងខ្ញុំ​ ដែល​ចែង​អំពី​របៀប​ដែល​យើងប្រមូល​ និង​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​យើងខ្ញុំ​​អាច​ប្រមូល​បាន​តាម​រយៈ​ការណ៍​ដែល​លោក​​អ្នក​ប្រើ​វេបសាយ www.cambodia-airports.aero របស់​យើងខ្ញុំ​។

 

កម្រិត​នៃការ​ធានា

ក្រុមហ៊ុន CA ខិត​ខំ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ព័ត៌មាន​នៅ​លើវេបសាយ​នេះ​មាន​ភាព​ត្រឹម​ត្រូវ និង​ពេញលេញ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន CA ដោយ​ចេតនា​ឬអចេតនាក្តី​ អាច​នឹង​មិនធានា​បាន​ថា​ ព័ត៌មាន​នៅ​លើ​វេបសាយ​របស់​ខ្លួន​មាន​ភាពពេញលេញ និង​ត្រឹម​ត្រូវ​ទាំង​ស្រុង ឬ​ថា​វានឹង​មិន​មាន​ភាព​យឺតយ៉ាវ ឬ​ជួប​ភាព​រអាក់​រអួល​ នោះ​ឡើយ។

 

កម្រិត​នៃការ​ទទួលខុសត្រូវ

អ្នក​ប្រើ​វេបសាយនេះ​យល់ព្រម​ថា ​នឹង​មិន​ទាមទារ​​ក្រុម​ហ៊ុន CA ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការខាត​បង់ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោលណាមួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ដែល​មាន​នៅ​លើ​វេបសាយនេះឡើយ។ ដូចគ្នា​នេះដែរ ក្រុម​ហ៊ុន CA មិន​​ទទួល​ខុស​ត្រូវ​ចំពោះ​សេវា និង/ឬ​ ផលិតផលណាមួយ​ដែល​បង្ហាញ​ដោយ​ភាគីទីបី​ តាមរយៈវេបសាយ​របស់​យើងខ្ញុំ​នេះទេ។

 

ការ​បដិសេធទទួល​ខុសត្រូវ និង​កម្រិត​នៃការទទួលខុសត្រូវ

ក្រុម​ហ៊ុន CA មិន​អាច​អះអាង ឬ​ធានា​ថា ​ការប្រើ​ ឬ​ការ​ចូល​ប្រើ​របស់​អ្នក​ប្រើ​​វេបសាយ www.cambodia-airports.aero របស់​យើងខ្ញុំ​នឹង​គ្មាន​ភាព​រអាក់​រអួល ឬ​មិន​ដែល​មាន​កំហុស ឬថា​ខ្លឹម​សារ​ទាំង​អស់​នៅលើ​វេបសាយ​នេះ​នឹង​គ្មាន​វីរុស ឬ​ធាតុ​ចង្រៃ​មក​រំខាននោះ​ទេ។ ការ​ប្រើ​ប្រាស់​វេបសាយ​នេះ​គឺ​ជា​ជម្រើស និង​ការ​ប្រថុយប្រថាន​របស់​អ្នក​ប្រើ​ទាំង​ស្រុង។ អ្នក​ប្រើ​ប្រាស់​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​លើ​​ហានិភ័យ​ពាក់​ព័ន្ធ​នឹង​ការ​ខាតបង់នានា​ដែល​អាច​កើត​ចេញ​ពីការ​ផ្ទេរ ប្រើ​ប្រាស់ ឬ​ការចូល​ទៅមើលទិន្នន័យ ព័ត៌មាន និង​ខ្លឹមសារ​ផ្សេងទៀតនៅលើ​ ឬ​តាម​រយៈ​វេបសាយ www.cambodia-airports.aero។​

 

ទន្ទឹមគ្នានេះដែរ

១. ក្រុម​ហ៊ុន CA មិនធានាសិទ្ធិជូន ហើយ​អ្នក​ប្រើ​ក៏​គ្មាន​សិទ្ធិ​ទាម​ទារ​សិទ្ធិ​អ្វី​ទាំង​អស់ ក្រៅ​ពីអ្វី​ដែល​បាន​ចែង​ច្បាស់​លាស់​នៅ​ក្រោម​ខ្លឹមសារ និង​លក្ខខណ្ឌ​ទាំង​អម្បាល​មាណនេះ។

២. លក្ខខណ្ឌ​ ការធានា និង​សិទ្ធិ​ទាំងឡាយ​ណា​ដែល​គ្មាន​ការ​ចែងច្បាស់លាស់ ត្រូវ​បានផាត់ចេញ។

 

ជា​ពិសេស ក្រុម​ហ៊ុន CA មិនធានា​អះអាងចំពោះ​ភាពត្រឹមត្រូវ​នៃ​​ព័ត៌មាន​ដែលបានផ្តល់ ឬ​សុចរិតភាព ភាពជឿជាក់​បាន ឬ​ភាព​សមគួរ​សម្រាប់គោលបំណងជាក់​លាក់​ណាមួយ​នៃ​​ខ្លឹមសារ​នៅលើវេបសាយនេះឡើយ។

 

ក្រៅពីអ្វី​ដែល​បាន​លើកឡើងនៅខាងលើរួចហើយ ក្រុម​ហ៊ុន CA មិនទទួល​ខុសត្រូវ​អ្វីទាំងអស់​ចំពោះការ​ខូចខាតដោយផ្ទាល់ ដោយ​ប្រយោល ឬ​ដែល​អាច​នឹង​កើត​មាន​នៅពេលក្រោយ​មក​ទៀត ចំពោះការ​បាត់​បង់ ការ​ខូច​ខាត ឬ​ការ​រំខាន​ដែល​កើត​មាន​ចំពោះ​បុគ្គលណាមួយ ចេញពីឬពាក់​ព័ន្ធ​ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀងនេះ ពីវេបសាយនេះ ពី​ការ​ប្រើ​ប្រាស់​វេបសាយ​នេះ (រាប់​ទាំង​ប្រតិបត្តិ​ការ​ណាមួយ​ដែល​ធ្វើ​ឡើង​តាម​រយៈវេបសាយនេះ) ការ​ទុក​ចិត្តទៅលើ​ខ្លឹមសារ​ណាមួយ​នៅ​ក្នុង​​វេបសាយ​នេះ ឬ​ដោយ​សារ​សកម្ម​ភាព ការរំលង ឬ​ទង្វើ​របស់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ណាមួយ​នៅ​លើវេបសាយ www.cambodia-airports.aero។

 

ផ្សេងៗ

ក្រុម​ហ៊ុន CA ក៏ដូច​ជា​អ្នក​លក់​រាយ​ដែល​មាន​វត្ត​មាន​នៅលើវេបសាយ​ www.cambodia-airports.aero មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​យឺតយ៉ាវ ឬ​ការ​បំពានកិច្ច​សន្យា​ណាមួយ​ដោយ​សារ​ករណី​ប្រធាន​សក្តិ ភាព​រំជើប​រំជួល កូដកម្មពេញ​ទំហឹងឬ​ដោយ​អន្លើ ទឹក​ជំនន់ អគ្គិភ័យ ឬ​សង្គ្រាម​ឡើយ។

កិច្ច​ព្រម​ព្រៀង​រវាង​អ្នក​ប្រើ និង​ក្រុមហ៊ុន CA ផ្អែកលើ​ខ្លឹមសារ​និង​លក្ខខណ្ឌ​ទាំងនេះ ត្រូវ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ និង​អនុលោម​តាម​ច្បាប់របស់​ព្រះរាជាណាចក្រ​កម្ពុជា។

អាស្រ័យហេតុនេះ អ្នក​ប្រើ​ប្រាស់​ប្រកាស​ពេញទំហឹង​និង​ដោយ​ឥតលក្ខខណ្ឌ ថាទទួល​យក​យុត្តាធិការមិន​ផ្ដាច់​មុខ​របស់​តុលាការកម្ពុជា​ ពាក់ព័ន្ធនឹង​​​កិច្ច​ព្រម​ព្រៀងនេះ។

ខែកញ្ញា ឆ្នាំ២០១៧​

 

គោលនយោបាយសិទ្ធិឯកជន

គោលការណ៍ស្តីពីឯកជនភាពរបស់ក្រុមហ៊ុន Cambodia Airports

វិសាលភាព

ខាងក្រោមនេះជាគោលការណ៍ស្តីពីឯកជនភាព។ វេបសាយរបស់ក្រុមហ៊នយើងខ្ញុំគឺ www.cambodia-airports.aero ។ តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល?
សាធារណជនអាចចូលមើលវេបសាយរបស់យើងខ្ញុំតាមបែបអនាមិក។ ប៉ុន្តែដើម្បីឱ្យយើងខ្ញុំអាចយល់បានអំពីគោលបំណង និងបទពិសោធន៍របស់អ្នកប្រើប្រាស់ យើងខ្ញុំក៏សូមប្រមូលទិន្នន័យមួយចំនួននៅលើទំព័រដែលសាធារណជនបានបើកមើល។ តើយើងខ្ញុំប្រើប្រាស់ទិន្នន័យដែលប្រមូលបាននេះរបៀបណា?
ព័ត៌មានដែលយើងខ្ញុំប្រមូលបានអាចត្រូវបានយកទៅប្រើសម្រាប់គោលបំណងមួយ ឬច្រើនយ៉ាង៖
•    យកទៅរៀបចំដើម្បីកែតម្រូវសេវាកម្មឱ្យស្របតាមបទពិសោធន៍របស់អ្នកប្រើ (ព័ត៌មានរបស់លោកអ្នកជួយយើងខ្ញុំឱ្យធ្វើការឆ្លើយតបបានកាន់តែប្រសើរទៅនឹងសេចក្តីត្រូវការរបស់លោកអ្នក)
•    យកទៅធ្វើការកែលម្អវេបសាយរបស់យើង (យើងខ្ញុំខ្នះខ្នែងជានិច្ច ធ្វើការកែលម្អវេបសាយ www.cambodia-airports.aero ឱ្យកាន់តែប្រសើរ ដោយផ្អែកលើព័ត៌មាន និងមតិយោបល់ដែលយើងខ្ញុំទទួលបានពីអ្នកប្រើប្រាស់)
•    យកទៅធ្វើឱ្យសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំកាន់តែល្អជាងមុន (ព័ត៌មានរបស់លោកអ្នកជួយយើងខ្ញុំឱ្យឆ្លើយតបបានកាន់តែប្រសើរទៅនឹងសំណើសេវាកម្មអតិថិជន និងសេចក្តីត្រូវការផ្សេងទៀត)។ ព័ត៌មានដែលយើងខ្ញុំប្រមូលបាន ជាសាធារណៈក្តី ជាឯកជនក្តី មិនត្រូវបានយកទៅលក់ ដោះដូរ ផ្ទេរ ឬប្រគល់ទៅឱ្យក្រុមហ៊ុនផ្សេងក្រោមហេតុផលណាក៏ដោយ បើគ្មានការយល់ព្រមពីលោកអ្នក លើកលែងតែសម្រាប់គោលបំណងដែលបានប្រកាសឱ្យដឹងរួចហើយ ដើម្បីឆ្លើយតបទៅនឹងសេវាដែលបានស្នើឡើង។ បើចាំបាច់ ក្រុមហ៊ុន Cambodia Airports អាចអនុញ្ញាតឱ្យដៃគូទុកចិត្តរបស់ខ្លួនចូលមើលទិន្នន័យរបស់អ្នកប្រើបាន ដែលនឹងជួយក្រុមហ៊ុន Cambodia Airports ក្នុងការរៀបចំដំណើរការវេបសាយនេះឱ្យមានប្រសិទ្ធភាព និងជួយជាប្រយោជន៍ដល់អ្នកប្រើប្រាស់តែម្តង។ ក្នុងករណីបែបនេះ ដៃគូរបស់យើងខ្ញុំត្រូវរក្សាព័ត៌មានដែលគេបានចូលមើលជាការសម្ងាត់បំផុត។
តើយើងខ្ញុំការពារព័ត៌មានរបស់អ្នកប្រើប្រាស់វេបសាយនេះដោយរបៀបណា? យើងខ្ញុំអនុវត្តវិធានការសុវត្ថិភាពនិងវិធីសាស្ត្រមួយសំណុំ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើ នៅពេលដែលគេធ្វើសំណើ ឬចូលមើលព័ត៌មានផ្ទាល់ខ្លួន។
ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុន Cambodia Airports មិនលក់ ដោះដូរ ឬផ្ទេរទៅឱ្យភាគីទីបីណាមួយជាដាច់ខាត នូវព័ត៌មានដែលអាចកំណត់បាននូវអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ប៉ុន្តែចំណុចនេះមិនរាប់បញ្ចូលករណីដៃគូទីបីដែលយើងខ្ញុំទុកចិត្តឡើយ ពោលគឺយើងខ្ញុំចែករំលែកព័ត៌មានជាមួយដៃគូនោះ ដើម្បីជួយយើងខ្ញុំក្នុងការរៀបចំដំណើរការវេបសាយ www.cambodia-airports.aero នេះឱ្យបានកាន់តែប្រសើរ និងជួយបម្រើដល់អតិថិជន ខណៈដែលដៃគូរបស់យើងខ្ញុំនោះយល់ព្រមរក្សាព័ត៌មានទាំងនេះជាការសម្ងាត់។
ក្រុមហ៊ុន Cambodia Airports អាចលាតត្រដាងព័ត៌មានរបស់លោកអ្នកក្នុងករណីចាំបាច់ ដូចជាត្រូវអនុវត្តច្បាប់ និងអនុវត្តគោលការណ៍វេបសាយរបស់យើង ឬដើម្បីការពារសម្បត្តិ ឬសិទ្ធិសន្តិសុខរបស់យើងខ្ញុំ ឬសម្បត្តិ ឬសិទ្ធិសន្តិសុខរបស់អ្នកដទៃ។ ព័ត៌មានមិនអាចកំណត់អត្តសញ្ញាណបានរបស់អ្នកប្រើប្រាស់ (ដូចជា ស្ថិតិនៃការប្រើប្រាស់) អាចត្រូវបានផ្តល់ទៅឱ្យភាគីទីបី ក្នុងគោលបំណងផ្សព្វផ្សាយទីផ្សារ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬក្នុងគោលបំណងផ្សេងទៀត។
ឯកជនភាព និងសន្តិសុខអនឡាញ
គោលការណ៍ឯកជនភាពអនឡាញនេះត្រូវបានអនុវត្តចំពោះព័ត៌មានដែលប្រមូលបានតាមរយៈវេបសាយរបស់យើងខ្ញុំ ប៉ុន្តែមិនចំពោះព័ត៌មានដែលប្រមូលបានក្រៅប្រព័ន្ធអ៊ីនធឺណិតទេ។ 
ការយល់ព្រមរបស់អ្នកប្រើប្រាស់
នៅពេលដែលលោកអ្នកប្រើប្រាស់វេបសាយនេះ មានន័យថា លោកអ្នកបានយល់ស្របតាមគោលការណ៍ឯកជនភាពរបស់យើងខ្ញុំហើយ។ 
ការធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាព
វេបសាយនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពពេលណាក្រុមហ៊ុន Cambodia Airports សម្រេចចិត្តធ្វើការកែសម្រួលគោលការណ៍ឯកជនភាពរបស់ខ្លួន។
ចូលមើលទិន្នន័យ
យោងតាមប្រការច្បាប់ជាធរមាន អ្នកប្រើវេបសាយ www.cambodia-airports.aero មានសិទ្ធិចូលមើល កែតម្រូវ និងលុបព័ត៌មានរបស់ខ្លួនចោលចេញ។ ខែកញ្ញា ឆ្នាំ២០១៧
 

ទំនាក់ទំនង

  • ខេត្តព្រះសីហនុ
    • [javascript protected email address]

    • General: +855 (0)12 333 524

  • ភ្នំពេញ
    • [javascript protected email address]

    • General +855 (0)23 862 800

    • Lost & Found +855 (0)23 862 803

©2025 Cambodia Airports. All rights reserved.
ត្រលប់​ទៅ​ខាងលើ

Search form