-
ភ្នំពេញ Cargo
ការផ្អាកប្រើប្រាស់គេហទំព័រ Track and Trace ចាប់ពីថ្ងៃទី 01 ធ្នូ 2024
សូមជម្រាបជូនថា គេហទំព័រ Track and Trace សម្រាប់តាមដានស្ថានភាពទំនិញ ដែលលោក លោកស្រី បានប្រើប្រាស់កន្លងមក នឹងផ្អាកការដំណើរការ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៤ តទៅ ។
ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃការដាក់ចេញនៅប្រព័ន្ធគ្រប់គ្រងទំនិញនាំចេញ និងនាំចូល ថ្មី ដែលនឹងផ្តល់បទពិសោធន៍កាន់តែប្រសើរឡើងជូនអ្នក ក្នុងការតាមដានស្ថានភាពទំនិញ របស់លោក លោកស្រី ដែលបានឆ្លងកាត់ឃ្លាំងទំនិញអាកាសយានដ្ធានអន្តរជាតិភ្នំពេញ។ក្នុងអំឡុងពេលផ្លាស់ប្តូរនេះ សូមលោក លោកស្រី អញ្ជើញទាក់ទងមកក្រុមការងារផ្នែកទំនាក់ទំនងអតិថិជន ដើម្បីទទួលបានព័ត៌មានស្ថានភាពទំនិញ ឬជំនួយផ្សេងៗ តាមរយៈលេខទូរស័ព្ទ: 061 222 523។
យើងសូមអភ័យទោសចំពោះការរំខានណាមួយ និងសូមអរគុណចំពោះការយោគយល់ និងការគាំទ្ររបស់លោកអ្នកក្នុងអំឡុងពេលយើងកំពុងអភិវឌ្ឍន៏សេវាកម្មឲ្យប្រសើរជាងមុន។
សូមអរគុណច្រើន។