-
ក្រុមហ៊ុន VINCI Airports
ក្រុមហ៊ុន VINCI Airports វត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៥មក
ក្រុមហ៊ុន Cambodia Airports ជាសាខាមួយរបស់ក្រុមហ៊ុន VINCI Airports ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន៥នៅក្នុងវិស័យអាកាសយានដ្ឋាន។ ជាក្រុមហ៊ុនលំដាប់សាកល មានសាខាច្រើន ក្រុមហ៊ុន VINCI Airports គ្រប់គ្រងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានចំនួន៤៤នៅប្រទេសបារាំង ព័រទុយហ្កាល់ (រួមទាំងមជ្ឈមណ្ឌលអាកាសយានដ្ឋានក្នុងទីក្រុងលីសបោនផងដែរ) ចក្រភពអង់គ្លេស ស៊ុយអែត កម្ពុជា ជប៉ុន សាធារណរដ្ឋដូមីនិក កូស្តារីកា ឈីលី និង ប្រេស៊ីល។ ក្រុមហ៊ុន VINCI Airports បម្រើសេវាឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង២៥០ក្រុមហ៊ុន ហើយបណ្តាញអាកាសយានដ្ឋានរបស់ខ្លួនចាត់ចែងការឆ្លងកាត់របស់អ្នកដំណើរបានចំនួន១៨០លាននាក់ ក្នុងឆ្នាំ២០១៧។ ជាមួយនឹងវត្តមានធ្វើប្រតិបត្តិការអស់ជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងការវិនិយោគមានតម្លៃទឹកប្រាក់៥០០លានដុល្លារអាមេរិក កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុន VINCI Airports កំពុងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាននៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក តាមរយៈសកម្មភាពនានាដូចជាការគាំទ្រដល់ការសិប្បកម្មខ្មែរជាដើម បានរួមវិភាគទានដល់ការធ្វើឱ្យចរាចរណ៍អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានភ្នំពេញ និងសៀមរាប មានចំនួនកើនទ្វេដង និងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជាទៀតផង។ តាមរយៈជំនាញជាអ្នកធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយ និងស្មារតីវិជ្ជាជីវៈនៃនិយោជិតរបស់ខ្លួនចំនួន១២០០០នាក់ ក្រុមហ៊ុន VINCI Airports ធ្វើការអភិវឌ្ឍ ផ្ដល់ហិរញ្ញប្បទាន សាងសង់ និងធ្វើប្រតិបត្តិការអាកាសយានដ្ឋានជាច្រើន ដោយប្រើឧត្តមភាពនៃសមត្ថភាពវិនិយោគ បណ្តាញអន្តរជាតិ និងចំណេះធ្វើរបស់ខ្លួន ដើម្បីបង្កើនឲ្យបានអតិបរមានូវការគ្រប់គ្រងនិងដំណើរការហេដ្ឋារចនាសម្ព័ន្ធរបស់អាកាសយានដ្ឋាន ធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ថ្មីៗបន្ថែមជានិច្ច។ ក្នុងឆ្នាំ២០១៧ ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនពីប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋានទាំងអស់មានរហូតដល់ទៅ ៣,២ប៊ីលានអឺរ៉ូ ក្នុងនោះចំណូលប្រមូលផ្តុំមូលមានចំនួន ១,៤ប៊ីលានអឺរ៉ូ។ សម្រាប់ព័ត៌មានក្បោះក្បាយ សូមចូលមើល vinci-airports.com
-
ដំណឹងអំពីក្រុមហ៊ុន VINCI Airports
តំណភ្ជាប់ផ្ទាល់ទៅមើលដំណឹងចុងក្រោយពីក្រុមហ៊ុន VINCI Airports.
-
ការបោះពុម្ពផ្សាយរបស់ក្រុមហ៊ុន VINCI Airports
របាយការណ៍សកម្មភាពរបស់ក្រុមហ៊ុន VINCI Airports – see online
-