-
រយៈពេលដែលត្រូវចំណាយដើម្បីរៀបចំទំនិញរបស់លោកអ្នកឱ្យបានរួចរាល់សម្រាប់នាំចេញ
១) រយៈពេល៖ ក្រុមហ៊ុនដឹកទំនិញ និងភ្នាក់ងារលក់ផ្នែកទំនិញកាហ្គោរបស់យើង គួរតែឆែកមើលរយៈពេលអប្បបរមាចាំបាច់សម្រាប់ត្រៀមទំនិញរបស់ខ្លួនឱ្យបានរួចរាល់សម្រាប់នាំចេញ។
ល.រ ប្រភេទកាហ្គោ កាហ្គោត្រៀមរួចរាល់សម្រាប់ផ្ញើជូនអ្នកទទួល សម្គាល់ 01 កាហ្គោប្រញាប់ផ្ញើបែបទូត 2 ម៉ោងមុន STD* ជើងហោះហើរដឹកអ្នកដំណើរ 02 ទំនិញស្រស់, ទំនិញមានគ្រោះថ្នាក់ 3 ម៉ោងមុន STD* ជើងហោះហើរដឹកអ្នកដំណើរ 03 កាហ្គោទូទៅសម្រាប់លើកដាក់រាយ 4 ម៉ោងមុន STD* ជើងហោះហើរដឹកអ្នកដំណើរ 04 កាហ្គោទូទៅសម្រាប់គ្រីបចូលគ្នាជាដុំធំ/បញ្ចូលក្នុងកុងតឺនឺរ 6 ម៉ោងមុន STD* ជើងហោះហើរដឹកអ្នកដំណើរ 05 កាហ្គោទូទៅសម្រាប់បញ្ជូនតាមយន្តហោះដឹកទំនិញ 6 ម៉ោងមុន STD* ទំនិញដុំ/ទំនិញរាយតែប៉ុណ្ណោះ 06 កាហ្គោទូទៅសម្រាប់បញ្ជូនតាមយន្តហោះដឹកទំនិញ 24 ម៉ោងមុន STD* គ្រីបចូលគ្នាជាដុំធំ/បញ្ចូលក្នុងកុងតឺនឺរ 07 កាហ្គោរៀបចំតាមតម្រូវការពិសេស បន្ទាប់ពីចាត់ចែងជាមុនជាមួយការិយាល័យគ្រប់គ្រងកាហ្គោ និងនាយកដ្ឋានគយនិងរដ្ឋាករ កំណត់សម្គាល់សំខាន់៖ យើងមិនទទួលដាច់ខាតនូវកាហ្គោសម្រាប់នាំចេញណាដែលបញ្ជូនមកឱ្យយើង៤៨ម៉ោងមុនពេលចេញដំណើរដែលបានកំណត់ទុករួចឡើយ (STD)។
* សម្គាល់: STD* = ពេលចេញដំណើរដែលបានកំណត់ទុករួច; ETD* = ពេលចេញដំណើរដែលបានប៉ាន់ស្មាន;
-
សំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់កាហ្គោនាំចេញ
- កាហ្គោទូទៅ៖
- ច្បាប់ចម្លងអត្តសញ្ញាប័ណ្ណរបស់អ្នកបើកបរ
- ឯកសារចាំបាច់ទាំងអស់សម្រាប់បញ្ចេញកញ្ចប់ទំនិញ (អនុលោមតាមតម្រូវការរបស់ TSA និងក្រុមហ៊ុនអាកាសចរណ៍)
-
- សត្វរស់
- ទូទៅ
- លិខិតអនុញ្ញាត/វិញ្ញាបនបត្របញ្ជាក់របស់អង្គការ CITES
- វិញ្ញាបនបត្របញ្ជាក់របស់ពេទ្យសត្វពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- វិញ្ញាបនបត្ររបស់ក្រុមហ៊ុនដឹកទំនិញសម្រាប់បញ្ជាក់សមត្ថភាពដឹកជញ្ជូនសត្វរស់
- បញ្ជីផ្ទៀងផ្ទាត់ការទទួលសត្វរស់របស់អង្គការ IATA (អនុលោមតាមបញ្ញត្តិរបស់ IATA LAR)
- អដ្ឋិធាតុមនុស្ស
- លិខិតចត្តាឡីស័កអនុញ្ញាតការដឹកជញ្ជូនសព
- លិខិតពីស្ថានទូត
- លិខិតបញ្ជាក់ការអប់ក្លិនសព
- លិខិតបញ្ជាក់មរណភាព
- លិខិតបញ្ជាក់ការបិតមឈូសសព (អនុលោមតាមតម្រូវការរបស់ភូតគាមអនាម័យនិងរបស់ក្រុមហ៊ុនអាកាសចរណ៍)
- ទំនិញគ្រោះថ្នាក់
- និវេទន៍របស់ក្រុមហ៊ុនដឹកទំនិញសម្រាប់មុខទំនិញគ្រោះថ្នាក់ (អនុលោមតាមបញ្ញត្តិរបស់ IATA DGR Regulations)
- កាហ្គោទូទៅ៖