គោលការណ៍ស្តីពីឯកជនភាពរបស់ក្រុមហ៊ុន Cambodia Airports
វិសាលភាព
ខាងក្រោមនេះជាគោលការណ៍ស្តីពីឯកជនភាព។ វេបសាយរបស់ក្រុមហ៊នយើងខ្ញុំគឺ www.cambodia-airports.aero ។ តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល?
សាធារណជនអាចចូលមើលវេបសាយរបស់យើងខ្ញុំតាមបែបអនាមិក។ ប៉ុន្តែដើម្បីឱ្យយើងខ្ញុំអាចយល់បានអំពីគោលបំណង និងបទពិសោធន៍របស់អ្នកប្រើប្រាស់ យើងខ្ញុំក៏សូមប្រមូលទិន្នន័យមួយចំនួននៅលើទំព័រដែលសាធារណជនបានបើកមើល។ តើយើងខ្ញុំប្រើប្រាស់ទិន្នន័យដែលប្រមូលបាននេះរបៀបណា?
ព័ត៌មានដែលយើងខ្ញុំប្រមូលបានអាចត្រូវបានយកទៅប្រើសម្រាប់គោលបំណងមួយ ឬច្រើនយ៉ាង៖
• យកទៅរៀបចំដើម្បីកែតម្រូវសេវាកម្មឱ្យស្របតាមបទពិសោធន៍របស់អ្នកប្រើ (ព័ត៌មានរបស់លោកអ្នកជួយយើងខ្ញុំឱ្យធ្វើការឆ្លើយតបបានកាន់តែប្រសើរទៅនឹងសេចក្តីត្រូវការរបស់លោកអ្នក)
• យកទៅធ្វើការកែលម្អវេបសាយរបស់យើង (យើងខ្ញុំខ្នះខ្នែងជានិច្ច ធ្វើការកែលម្អវេបសាយ www.cambodia-airports.aero ឱ្យកាន់តែប្រសើរ ដោយផ្អែកលើព័ត៌មាន និងមតិយោបល់ដែលយើងខ្ញុំទទួលបានពីអ្នកប្រើប្រាស់)
• យកទៅធ្វើឱ្យសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំកាន់តែល្អជាងមុន (ព័ត៌មានរបស់លោកអ្នកជួយយើងខ្ញុំឱ្យឆ្លើយតបបានកាន់តែប្រសើរទៅនឹងសំណើសេវាកម្មអតិថិជន និងសេចក្តីត្រូវការផ្សេងទៀត)។ ព័ត៌មានដែលយើងខ្ញុំប្រមូលបាន ជាសាធារណៈក្តី ជាឯកជនក្តី មិនត្រូវបានយកទៅលក់ ដោះដូរ ផ្ទេរ ឬប្រគល់ទៅឱ្យក្រុមហ៊ុនផ្សេងក្រោមហេតុផលណាក៏ដោយ បើគ្មានការយល់ព្រមពីលោកអ្នក លើកលែងតែសម្រាប់គោលបំណងដែលបានប្រកាសឱ្យដឹងរួចហើយ ដើម្បីឆ្លើយតបទៅនឹងសេវាដែលបានស្នើឡើង។ បើចាំបាច់ ក្រុមហ៊ុន Cambodia Airports អាចអនុញ្ញាតឱ្យដៃគូទុកចិត្តរបស់ខ្លួនចូលមើលទិន្នន័យរបស់អ្នកប្រើបាន ដែលនឹងជួយក្រុមហ៊ុន Cambodia Airports ក្នុងការរៀបចំដំណើរការវេបសាយនេះឱ្យមានប្រសិទ្ធភាព និងជួយជាប្រយោជន៍ដល់អ្នកប្រើប្រាស់តែម្តង។ ក្នុងករណីបែបនេះ ដៃគូរបស់យើងខ្ញុំត្រូវរក្សាព័ត៌មានដែលគេបានចូលមើលជាការសម្ងាត់បំផុត។
តើយើងខ្ញុំការពារព័ត៌មានរបស់អ្នកប្រើប្រាស់វេបសាយនេះដោយរបៀបណា? យើងខ្ញុំអនុវត្តវិធានការសុវត្ថិភាពនិងវិធីសាស្ត្រមួយសំណុំ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើ នៅពេលដែលគេធ្វើសំណើ ឬចូលមើលព័ត៌មានផ្ទាល់ខ្លួន។
ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន
ក្រុមហ៊ុន Cambodia Airports មិនលក់ ដោះដូរ ឬផ្ទេរទៅឱ្យភាគីទីបីណាមួយជាដាច់ខាត នូវព័ត៌មានដែលអាចកំណត់បាននូវអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ប៉ុន្តែចំណុចនេះមិនរាប់បញ្ចូលករណីដៃគូទីបីដែលយើងខ្ញុំទុកចិត្តឡើយ ពោលគឺយើងខ្ញុំចែករំលែកព័ត៌មានជាមួយដៃគូនោះ ដើម្បីជួយយើងខ្ញុំក្នុងការរៀបចំដំណើរការវេបសាយ www.cambodia-airports.aero នេះឱ្យបានកាន់តែប្រសើរ និងជួយបម្រើដល់អតិថិជន ខណៈដែលដៃគូរបស់យើងខ្ញុំនោះយល់ព្រមរក្សាព័ត៌មានទាំងនេះជាការសម្ងាត់។
ក្រុមហ៊ុន Cambodia Airports អាចលាតត្រដាងព័ត៌មានរបស់លោកអ្នកក្នុងករណីចាំបាច់ ដូចជាត្រូវអនុវត្តច្បាប់ និងអនុវត្តគោលការណ៍វេបសាយរបស់យើង ឬដើម្បីការពារសម្បត្តិ ឬសិទ្ធិសន្តិសុខរបស់យើងខ្ញុំ ឬសម្បត្តិ ឬសិទ្ធិសន្តិសុខរបស់អ្នកដទៃ។ ព័ត៌មានមិនអាចកំណត់អត្តសញ្ញាណបានរបស់អ្នកប្រើប្រាស់ (ដូចជា ស្ថិតិនៃការប្រើប្រាស់) អាចត្រូវបានផ្តល់ទៅឱ្យភាគីទីបី ក្នុងគោលបំណងផ្សព្វផ្សាយទីផ្សារ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬក្នុងគោលបំណងផ្សេងទៀត។
ឯកជនភាព និងសន្តិសុខអនឡាញ
គោលការណ៍ឯកជនភាពអនឡាញនេះត្រូវបានអនុវត្តចំពោះព័ត៌មានដែលប្រមូលបានតាមរយៈវេបសាយរបស់យើងខ្ញុំ ប៉ុន្តែមិនចំពោះព័ត៌មានដែលប្រមូលបានក្រៅប្រព័ន្ធអ៊ីនធឺណិតទេ។
ការយល់ព្រមរបស់អ្នកប្រើប្រាស់
នៅពេលដែលលោកអ្នកប្រើប្រាស់វេបសាយនេះ មានន័យថា លោកអ្នកបានយល់ស្របតាមគោលការណ៍ឯកជនភាពរបស់យើងខ្ញុំហើយ។
ការធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាព
វេបសាយនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពពេលណាក្រុមហ៊ុន Cambodia Airports សម្រេចចិត្តធ្វើការកែសម្រួលគោលការណ៍ឯកជនភាពរបស់ខ្លួន។
ចូលមើលទិន្នន័យ
យោងតាមប្រការច្បាប់ជាធរមាន អ្នកប្រើវេបសាយ www.cambodia-airports.aero មានសិទ្ធិចូលមើល កែតម្រូវ និងលុបព័ត៌មានរបស់ខ្លួនចោលចេញ។ ខែកញ្ញា ឆ្នាំ២០១៧