ក្រុមហ៊ុន Cambodia Airports ទទួលខុសត្រូវក្នុងការបែងចែកពេលសម្រាប់យន្តហោះឡើងចុះ ធ្វើការសម្របសម្រួលកាលវិភាគ និងប្រមូលទិន្នន័យកាលវិភាគនៅតាមអាកាសយានដ្ឋានទាំងបី នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ គោលបំណងរបស់យើងគឺធានាឱ្យមានការប្រើប្រាស់សមត្ថភាពរបស់អាកាសយានដ្ឋានប្រកបដោយប្រសិទ្ធផល និងឱ្យមានការបំពេញកិច្ចប្រតិបត្តិការដ៏ប្រសើរបំផុតជាប្រយោជន៍ដល់អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកធ្វើដំណើរ។ យើងមានការប្តេជ្ញាចិត្តផ្តល់ការសម្របសម្រួលលំដាប់ពិភពលោកដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយសហការយ៉ាងជិតស្និទ្ធជាមួយពួកគេ។ រាល់ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើការហោះហើរទៅមករវាងអាកាសយានដ្ឋានដែលមានការសម្របសម្រួល ត្រូវដាក់ពាក្យទៅកាន់អ្នកសម្របសម្រួលឱ្យផ្តល់ម៉ោងពេលណាមួយសម្រាប់យន្តហោះចុះនិង/ឬឡើង ហើយត្រូវមានការយល់ព្រមជាមុនសិនទើបប្រតិបត្តិការហោះហើរបាន។ យើងសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ដាក់សំណើសុំម៉ោងពេលណាមួយដោយអនុលោមតាមគោលការណ៍ណែនាំជាសាកលរបស់ទីភ្នាក់ងារ IATA។ ចំពោះករណីពិសេស ដូចជាការហោះហើរគ្មានកាលវិភាគទៀងទាត់ ប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ត្រូវដាក់សំណើសុំម៉ោងពេលណាមួយឱ្យបានមុន១០ថ្ងៃនៃថ្ងៃធ្វើការ មុននឹងធ្វើប្រតិបត្តិការយន្តហោះចេញចូលអាកាសយានដ្ឋាន។ សារសុំម៉ោងពេលណាមួយត្រូវបញ្ជូនក្នុងទម្រង់បែបបទ SCR (Slot Clearance Request/ Response) ស្របតាមជំពូកទី៦ ក្នុងសៀវភៅណែនាំ IATA SSIM Manual។ កាលបរិច្ឆេទ ចំនួថ្ងៃ និងពេលវេលា ត្រូវតែសរសេរក្នុងទម្រង់ម៉ោងសាកល UTC ជាដាច់ខាត។