តាមរយៈការផ្តល់សម្បទានពីរាជរដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សេវាពាក់ព័ន្ធយន្តហោះ អ្នកដំណើរ និងបប្រតិបត្តិការដឹកជញ្ជូនទំនិញ ក្រុមហ៊ុន Cambodia Airports បានបង្កើត និងអភិវឌ្ឍន៍ឱ្យមានក្រុមនិងគ្រឿងបរិក្ខារតាមផ្នែកជាក់លាក់ ដើម្បីផ្តល់សេវាលើដី ជាពិសេសក្នុងការចង្អុលបង្ហាញទិសដល់អតិថិជន ធានាគុណភាព និងល្បឿន។ ពេលវេលា និងប្រសិទ្ធភាពការងារគឺជាកត្តាសំខាន់ពីរនៅក្នុងឧស្សាហកម្មអាកាសចរណ៍។ សេវាកម្មនៅក្រុមហ៊ុន Cambodia Airports កំពុងត្រូវបានពង្រីកនិងកែលម្អជានិច្ច ដើម្បីធានាឱ្យមានចំណាត់ការរហ័សរហួនចំពោះការមកដល់និងការចេញដំណើររបស់អ្នកធ្វើដំណើរ អីវ៉ាន់ភ្ញៀវ និងទំនិញ។
- ល្បឿន និងភាពរហ័សរហួនបត់បែនគឺជាគន្លឹះសំខាន់ក្នុងប្រតិបត្តិការរបស់យើង។ រយៈពេលអប្បបរមាសម្រាប់យន្តហោះហោះឡើងទៅវិញអាចកែតម្រូវបានទៅតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងលំនាំនៃការហោះហើរ អាស្រ័យទៅតាមប្រភេទយន្តហោះ។
- ការសម្របសម្រួលសេវាមានភាពរលូន អមដោយការទទួលខុសត្រូវកម្រិតអតិបរមា។
- ការបណ្តុះបណ្តាលបុគ្គលិកជាហូរហែ។
- ហេដ្ឋារចនាសម្ព័ន្ធទំនើបសម្រាប់គ្រប់គ្រង ត្រួតពិនិត្យនីតិវិធីលើកដាក់ទំនិញ។
- ការចាត់ចែងដំណើរចេញចូលរបស់ជើងហោះហើរមានការធានាគុណភាពខ្ពស់។
- ការគ្រប់គ្រងគុណភាព។ យើងមានការប្តេជ្ញាខ្ពស់ចំពោះសុវត្ថិភាពនិងសន្តិសុខ ដោយដាក់ឱ្យនាយកដ្ឋានមួយទទួលខុសត្រូវលើការចាត់ចែង និងអនុវត្តវិធានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពរបស់យើង ដោយកែលម្អគុណភាពជាប់ជានិច្ច។ កម្រិតសន្តិសុខនៅតាមបណ្តាញអាកាសយានដ្ឋានរបស់យើងត្រូវបានអនុលោមតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងស្តង់ដាអន្តរជាតិ។