-
ក្រុមហ៊ុន Cambodia Airports
ក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដែលជាទឹកដីឧទ្យានបុរាណវិទ្យាអង្គរ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងនៅក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរនិងកំពង់ផែសមុទ្រ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាមជាអក្សរកាត់ថា SCA (Société Concessionnaire des Aéroports) ដែលជាឈ្មោះស្របច្បាប់។ នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨លាននាក់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២លាននាក់ស្មើគ្នា។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចាប់ផ្តើមដំណើរការឈរលើមូលដ្ឋានទាប ប៉ុន្តែ មានកំណើនលេខបីខ្ទង់ រហូតដល់មានអ្នកដំណើរចំនួន ៣៣៨០០០នាក់ ឆ្លងកាត់នៅក្នុងឆ្នាំ២០១៧។ អាកាសយានដ្ឋានទាំងបីនេះបម្រើគោលដៅហោះហើរជាង៥៥គោលដៅ ហើយស្វាគមន៍ការហោះហើរទៀងទាត់ជាង ៧០០ជើង ក្នុងមួយសប្តាហ៍។ ក្នុងនាមជាក្បាលម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន អាកាសយានដ្ឋានអន្តរជាតិទាំងបីបានរួមចំណែករហូតដល់ទៅ ១៧%នៃផ.ស.ស របស់កម្ពុជា ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។ មានការងារជាង ១,៧លានការងារ ឬតំណាងឱ្យ២០%នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។
-
បេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃ
ចក្ខុវិស័យ
ចូលរួមរំកិលពិភពលោកដោយបន្សល់ជូននូវបទពិសោធន៍អាកាសយានដ្ឋានដ៏ល្អបំផុតលើសពីការរំពឹងទុករបស់អ្នក។
បេសកម្ម
យើងជាក្រុមហ៊ុនបំរើសេវាកម្មសាធារណៈដែលភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាតិ និងសហគមន៍ស្របតាមបទដ្ឋានកម្រិតខ្ពស់បំផុតរបស់អាកាសយានដ្ឋាន និង ធានាជូនដល់គ្រប់ភាគីពាក់ព័ន្ធនូវឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គុណតម្លៃរបស់យើង
ឧត្ដមភាព- យើងខិតខំតស៊ូជានិច្ច ដើម្បីភាពប្រសើរឡើងជាលំដាប់
- យើងមានគោលបំណងសម្រេចអោយបានលើសពី សមិទ្ធិផលនាពេលកន្លងមក
- យើងប្រៀបធៀបខ្លួនឯងជាមួយនឹងបទដ្ឋានលំដាប់ ពិភពលោក និង មានគោលបំណងឈានទៅរកការអនុវត្តន៍ ដ៏ល្អបំផុត
វិជ្ជាជីវៈនិយម- យើងប្តេជ្ញាអនុវត្តតាមបទដ្ឋានកម្រិតខ្ពស់នៃក្រមសីលធម៌ វិជ្ជាជីវៈ
- យើងមានស្មារតីទទួលខុសត្រូវគ្រប់ពេលវេលា
- យើងជឿជាក់ថា វិជ្ជាជីវៈនិយម គឺជាកិត្តិនាមរបស់យើង
ភាពសុចរិត- យើងប្រកាន់ខ្ជាប់នូវគុណតម្លៃ និង គោលការណ៍
- យើងមានមោទនភាពក្នុងការបង្ហាញនូវការប្ដេជ្ញាចិត្ត និង ការគោរពពាក្យសន្យារបស់យើង
អតិថិជន- យើងពេញចិត្តនឹងផ្ដល់សេវាកម្មដល់អតិថិជន
- យើងខិតខំបំពេញសេវាកម្មអោយកាន់តែប្រសើរថែមទៀត ស្របតាមសេចក្ដីត្រូវការជានិរន្ដន៍របស់អតិថិជន
- យើងចង់ឲ្យអតិថិជនរបស់យើងចងចាំជានិច្ចនូវ បទពិសោធន៍អាកាសយានដ្ឋាន និងធ្វើដំណើរត្រលប់មកជាថ្
សាមគ្គីភាព និង ស្មារតីជាក្រុម- យើងរួបរួមគ្នាបំពេញបេសកម្មរបស់យើង
- យើងទុកចិត្ត និង គោរពគ្នាទៅវិញទៅមក យើងជួយគ្នាទៅវិញទៅមក និង រួមគ្នាសំរេចនូវបំណងតែមួយ
-
វិញ្ញាបនបត្រ និងស្តង់ដា
វិញ្ញាបនបត្រអាកាសយានដ្ឋាន
វិញ្ញាបនបត្រនេះជាតម្រូវការចាំបាច់ខ្វះមិនបានសម្រាប់ធ្វើប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រនេះដោយអនុលោមតាមស្តង់ដា និងអនុសាសន៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងនិយតកម្មក្នុងស្រុក។ ដើម្បីទទួលបានការបញ្ជាក់ថាជាប្រតិបត្តិករអាកាសយានដ្ឋានបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបង្ហាញអនុលោមភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដាអន្តរជាតិទាំងអស់ ដែលសំដៅ ជាពិសេស លើការផ្តល់សេវាសុវត្ថិភាព និងនីតិវិធីគ្រប់គ្រងដ៏ប្រសើរបំផុត។ ដើម្បីសម្រេចដូច្នេះបាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយត្រូវបានដាក់ឱ្យដំណើរការ អមជាមួយការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពីសំណាក់មន្ត្រីអធិការកិច្ចនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
ISO 9001
វិញ្ញាបនបត្រ ISO 9001 សង្កត់ធ្ងន់លើគុណភាព ហើយត្រូវបានយកមកអនុវត្តលើនាយកដ្ឋានតែចំនួនពីរប៉ុណ្ណោះ នៅពេលវាត្រូវបានដាក់ចេញនៅឆ្នាំ២០០៣។ ដើម្បីអាចទទួលវិញ្ញាបនបត្រក្រោមស្តង់ដាអន្តរជាតិនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបំពេញតាមតម្រូវការចាំបាច់ច្រើនលំដាប់ រាប់ទាំងតម្រូវការឱ្យមានប្រព័ន្ធគ្រប់គ្រងគុណភាពផងដែរ។ អាកាសយានដ្ឋានទាំងបីដែលគ្រប់គ្រងដោយក្រុមហ៊ុន និងនាយកដ្ឋានទាំងអស់របស់ក្រុមហ៊ុន ត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដានេះ។ ដើម្បីអាចរក្សាវិញ្ញាបនបត្រនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវឆ្លងការពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ពីសំណាក់ក្រុមហ៊ុន BM Trada ដែលដើរតួជាសវនករឯករាជ្យ។ ដើម្បីមើលគោលនការរបស់អាកាសយានដ្ឋានកម្ពុជា សូមចុចនៅទីនេះ
×គោលនយោបាយគុណភាព
Cambodia Airports បេ្តជ្ញាធ្វើការកែលំអរប្រព័ន្ធគ្រប់គ្រងគុណភាពជានិច្ច ដើម្បីបំពេញនូវតំរូវការ ឬ អោយលើសពីការរំពឹងទុករបស់ភាគីដែលពាក់ព័ន្ធ។
Copied from Clause 5.2 of Quality Manual
ISO 14001
ជាវិធីសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឡើងកំដៅទូទាំងសាកលលោក និងដើម្បីជួយការពារបរិស្ថានរបស់យើងផង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កំពុងស្នើសុំវិញ្ញាបនបត្រស្តង់ដា ISO 14001:2015 សម្រាប់អាកាសយានដ្ឋានទាំងបីរបស់ខ្លួន។ យើងធ្វើការប្ដេជ្ញានេះដោយស្ម័គ្រចិត្ត ដើម្បីធានាយ៉ាងណាឱ្យរាល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនយើងមានភាពស្របតាមបញ្ញត្តិផ្នែកបរិស្ថាន។ ជាមួយគ្នានេះដែរ តាមរយៈប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងក្នុងអភិក្រមជាលក្ខណៈប្រព័ន្ធមួយសំដៅទៅកាត់បន្ថយការប្រើប្រាស់ថាមពល ការបញ្ចេញកាកសំណល់ និងហានិភ័យបំពុលដោយចៃដន្យ។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានដាក់គោលដៅថា នឹងយកឱ្យបាននូវការបញ្ជាក់វិញ្ញាបនបត្របរិស្ថានសម្រាប់អាកាសយានដ្ឋានទាំង៣នេះនៅចុងឆ្នាំ២០២០។
ការទទួលស្គាល់គុណភាពកាបូនអាកាសយានដ្ឋាន
កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (Airport Council International) ដោយមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើននិរន្តរភាពរបស់អាកាសយានដ្ឋាន។ VINCI Airports គឺក្រុមហ៊ុនអន្តរជាតិដំបូងគេដែលបានដាក់អាកាសយានដ្ឋានទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រង នៅក្រោមស្តង់ដាបញ្ជាក់ការបំភាយកាបូនឈ្មោះថា Airport Carbon Accreditation។ យោងលើកម្មវិធី VINCI Airports កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានសម្រេចចិត្តអនុវត្តតាមកម្មវិធីនេះ រហូតទទួលបានការបញ្ជាក់កម្រិត១ នាពេលនេះ។ ជំហានបន្ទាប់គឺយើងនឹងអនុវត្តផែនការសកម្មភាពដើម្បី កាត់បន្ថយការបំភាយកាបូន ដែលមួយផ្នែកធំនឹងអាស្រ័យទៅលើការបន្ថយការប្រើប្រាស់ថាមពលរបស់យើង (មានអគ្គិសនី និងប្រេងឥន្ធនៈ)។
-
ទំនួលខុសត្រូវសង្គម
ធានាឱ្យមាននិរន្តរភាព ក្នុងស្តង់ដាមួយខ្ពស់
ផ្នែកសង្គម
ទាំងសុខុមាលភាពរបស់និយោជិត និងការបែងចែកប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌នូវផលដែលបានមកពីកំណើន ពិតជាមានសារៈសំខាន់។
- ការកសាងការយល់ដឹងអំពីសុខភាពនិងសុវត្ថិភាព
- ផ្តល់ការបណ្តុះបណ្តាល និងត្រួសត្រាយផ្លូវការងារអាជីពសម្រាប់និយោជិតរបស់យើង
- Castor: ផែនការប្រាក់សន្សំ និងចែករំលែកហ៊ុនកម្មសិទ្ធិ សម្រាប់និយោជិត
ផ្នែកបរិស្ថាន
កាលានុវត្តភាពសម្រាប់ប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថានឱ្យទៅជាគន្លឹះថ្មីសម្រាប់ការគ្រប់គ្រង នវានុវត្តន៍ និងការអភិវឌ្ឍ៖
- ការចូលរួមពេញលេញក្នុងកម្មវិធី «Airport Carbon Accreditation»
- ប្រព័ន្ធអាងថ្មីសម្រាប់ធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់
- ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យាបង្ការ
ផ្នែកសង្គមជាប្រយោជន៍សហគមន៍
ក្រៅពីផ្លូវយន្តហោះ៖ យើងមានការប្តេជ្ញាយូរអង្វែងជាមួយបណ្តាសហគមន៍នៅជិតខាងអាកាសយានដ្ឋាន។
- យុទ្ធនាការសុវត្ថិភាពចរាចរណ៍ក្នុងភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា
- ក្រុមហ៊ុន «សិប្បករអង្គរ»