- កាហ្គោទូទៅ
- សំបុត្រ/ប្រៃសណីយ៍
- ទំនិញគ្រោះថ្នាក់
- ទំនិញងាយខូច
- ទំនិញមានតម្លៃ/ងាយរងគ្រោះ
- ទំនិញត្រូវការបន្ទប់មានសីតុណ្ហភាព (+២អង្សាសេ ទៅ +៨អង្សាសេ) និង (+១៥អង្សាសេ ទៅ ២៥អង្សាសេ)
- កាហ្គោធ្ងន់
- កាហ្គោពិសេស (អ្នកទទួល ឬភ្នាក់ងារត្រូវរត់ការបែបបទបញ្ចេញទំនិញឱ្យហើយ មុននឹងទំនិញមកដល់)
*សំគាល់៖
- យើងអត់មានបន្ទប់គត់មត់ ឬមានសុវត្ថិភាពខ្លាំងសម្រាប់ទុកទំនិញមានតម្លៃទេ។
- ដោយសារតែទំហំទីតាំងមានកម្រិត សូមឱ្យដំណឹងយើងដឹងជាមុនអំពីកាហ្គោពិសេសដែលត្រូវការបន្ទប់បញ្ជាសីតុណ្ហភាពបាន។
ឃ្លាំងផ្ទុកទំនិញនាំចូល៖
យើងមានធនធាននិងបរិក្ខារគ្រប់គ្រាន់សម្រាប់ចាត់ចែងលើកដាក់ទំនិញកាហ្គោ ក្នុងនោះមាន៖
- គ្រឿងចក្រទម្លាក់ទំនិញ
- ឃ្លាំងទុកទំនិញនាំចូល
- ម៉ាស៊ីន X-ray សម្រាប់ស្កែនទំនិញ
- បរិក្ខារនិងឧបករណ៍សម្រាប់លើកដាក់ទំនិញ (រថយន្តលើកដាក់ទំនិញ កំណល់ជ័រ ត្រាក់ទ័រដងវែង...)
- បន្ទប់ដាក់ទំនិញមានសីតុណ្ហភាពត្រជាក់ (២អង្សាសេ - ៨អង្សាសេ)
- កន្លែងទុកទំនិញគ្រោះថ្នាក់
ដំណើរការនាំចូលកាហ្គោ
- ការជូនដំណឹង៖ អ្នកទទួលទំនិញនឹងទទួលដំណឹងឱ្យមកយកឯកសារពាក់ព័ន្ធនឹងទំនិញ (ឯកសារជាកញ្ចប់ដើមរបស់ AWB ) នៅឯបញ្ជរកាហ្គោ។
- អ្នកទទួលទំនិញចាំបាច់ត្រូវបង្ហាញលិខិតប្រគល់សិទ្ធិទទួលទំនិញ និងច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។
- ពេលទៅដល់ការិយាល័យគយ ក្រោយពីទទួលបានឯកសារពីបញ្ជរកាហ្គោហើយ អ្នកទទួលទំនិញត្រូវបំពេញបែបបទគយមួយចំនួន។
- សូមដាក់ប្រតិវេទន៍គយនៅបញ្ជរកាហ្គោ រួចបន្តទៅបង់ប្រាក់នៅបញ្ជរបង់ប្រាក់ ដើម្បីយកទំនិញចេញពីឃ្លាំង។
- ការផ្ដល់កាហ្គោជូន៖ ពេលទទួលបានបង្កាន់ដៃបង់ប្រាក់រួចហើយ អ្នកទទួលទំនិញត្រូវទៅទទួលយកកាហ្គោរបស់ខ្លួននៅកន្លែងផ្ដល់កាហ្គោ។
ដំណើរការនាំចូល
- ទទួលការជូនដំណឹង៖ អ្នកទទួលទំនិញនឹងទទួលដំណឹងឱ្យមកយកឯកសារពាក់ព័ន្ធនឹងទំនិញ (ឯកសារជាកញ្ចប់ដើមរបស់ AWB ) នៅឯបញ្ជរកាហ្គោ។
- អ្នកទទួលទំនិញចាំបាច់ត្រូវបង្ហាញលិខិតប្រគល់សិទ្ធិទទួលទំនិញ និងច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន។
- បែបបទគយ៖ អ្នកទទួលទំនិញត្រូវកាន់បែបបទគយនេះទៅការិយាល័យគយដើម្បីបង់ប្រាក់ថ្លៃប្រតិវេទន៍គយ។ បង្ហាញឯកសារប្រតិវេទន៍នោះនៅបញ្ជរកាហ្គោ រួចបន្តទៅបង់ប្រាក់យកទំនិញចេញពីឃ្លាំង។
- ការផ្ដល់កាហ្គោជូន៖ ពេលទទួលបានបង្កាន់ដៃបង់ប្រាក់រួចហើយ អ្នកទទួលទំនិញត្រូវទៅទទួលយកកាហ្គោរបស់ខ្លួននៅកន្លែងផ្ដល់កាហ្គោ។
- ការផ្ដល់កាហ្គោជូន៖ ពេលទទួលបានបង្កាន់ដៃបង់ប្រាក់រួចហើយ អ្នកទទួលទំនិញត្រូវទៅទទួលយកកាហ្គោរបស់ខ្លួននៅកន្លែងផ្ដល់កាហ្គោ។
សំខាន់៖ ទំនិញដែលត្រូវគយរឹបអូសទុក
អាជ្ញាធរគយនឹងរឹបអូសទុកទំនិញទាំងឡាយណាដែលគ្មានម្ចាស់មកទទួលក្នុងរង្វង់ពីរ (២) ខែ និងដប់ប្រាំ (១៥) ថ្ងៃ ក្រោយពេលទំនិញនោះបានមកដល់។