កាហ្គោទូទៅ៖
ចំណាយសម្រាប់បី(៣)ថ្ងៃដំបូង គិតចាប់ពីថ្ងៃដែលកាហ្គោមកដល់ឃ្លាំង៖
- ថ្លៃអប្បបរមាសម្រាប់កញ្ចប់ទំនិញទម្ងន់ ៥០គីឡូ (2.20 ដុល្លារ + អាករបន្ថែម 10%)
- ថ្លៃអប្បបរមាសម្រាប់កាហ្គោពិសេសទម្ងន់ ៥០គីឡូ (4.40 ដុល្លារ + អាករបន្ថែម 10%) (សូមមើលថ្លៃថែមពីលើ)
- ថ្លៃបន្ថែម 0.04 ដុល្លារ ក្នុងមួយគីឡូក្រាម ក្នុងមួយថ្ងៃ ពេលកាហ្គោត្រូវបានបន្តទុកក្នុងឃ្លាំងលើសពីបី (៣) ថ្ងៃ។
ថ្លៃថែមពីលើ៖
- ថ្លៃថែមពីលើ១០០%នឹងត្រូវបានអនុវត្តលើកាហ្គោពិសេសទាំងអស់ រាប់ទាំងការទុកដាក់កន្លែងត្រជាក់ ទំនិញមានគ្រោះថ្នាក់ និងទំនិញងាយខូចខាត។
ការជូនដំណឹង
- អាចធ្វើការទូទាត់ជាប្រាក់រៀលបាន
- ថ្លៃលើកដាក់ទំនិញត្រូវក្រុមហ៊ុនដឹកជញ្ជូន អ្នកទទួលទំនិញ ឬភ្នាក់ងារបញ្ចេញទំនិញ ជាអ្នកបង់
- អាករតម្លៃបន្ថែម៖ ១០%
អាកាសយានដ្ឋានរបស់យើងអាចផ្តល់ជូនសេវារុំដោយប្លាស្ទិក ប្រសិនបើត្រូវការ (រូឡូផ្លាស្ទិក ផ្ទាំងផ្លាស្ទិកលាត និងស្កុតបិត) |
គិតជាកញ្ចប់ |
$12 |
គិតជាកុងតឺន័រ |
$7 |
ថ្លៃលើទំនិញនាំចូល
កាហ្គោទូទៅ
- សម្រាប់ប្រាំមួយ(៦)ថ្ងៃដំបូង គិតចាប់ពីថ្ងៃដែលកាហ្គោមកដល់ឃ្លាំង រាប់ទាំងថ្ងៃឈប់សម្រាកផង គឺ 0.08 ដុល្លា ក្នុងមួយគីឡូ
- បើលើសប្រាំមួយថ្ងៃ ត្រូវបង់ថែមថ្លៃ 0.04 ដុល្លា ក្នុងមួយគីឡូ ក្នុងមួយថ្ងៃ
- ថ្លៃអប្បបរមាគឺទម្ងន់ ៥០គីឡូ (4.40 ដុល្លា + អាករបន្ថែម 10%) សម្រាប់កាហ្គោទូទៅ។ កញ្ចប់តិចជាង៥០គីឡូ នឹងត្រូវយកថ្លៃដូច៥០គីឡូដែរ។
- ថ្លៃអប្បបរមាគឺទម្ងន់ ៥០គីឡូ (8.80 ដុល្លា + អាករបន្ថែម 10%) សម្រាប់កាហ្គោពិសេស (សូមមើលថ្លៃថែមពីលើ)
ថ្លៃថែមពីលើ៖
ថ្លៃថែមពីលើ១០០%នឹងត្រូវបានអនុវត្តលើ៖
- កាហ្គោដែលត្រូវការទុកដាក់ក្នុងកន្លែងមានសីតុណ្ហភាពត្រជាក់ (+២ ដល់ +៨អង្សាសេ)
- សត្វរស់
- ទំនិញមានគ្រោះថ្នាក់
- ទំនិញមានតម្លៃនិងងាយរងគ្រោះ។
ថ្លៃថែមពីលើ៥០%នឹងត្រូវបានអនុវត្តលើ៖
- កាហ្គោដែលត្រូវការទុកដាក់ក្នុងកន្លែងមានសីតុណ្ហភាពត្រជាក់ (+១៥ ដល់ +២៥ អង្សាសេ)
ចំណាំ៖
- ថ្ងៃអាទិត្យនិងថ្ងៃឈប់សម្រាកបុណ្យជាតិក៏ត្រូវបូកបញ្ចូលក្នុងការយកថ្លៃលើកដាក់ទំនិញដែរ។
- អាចធ្វើការទូទាត់ជាប្រាក់រៀលបាន
- ថ្លៃលើកដាក់ទំនិញត្រូវក្រុមហ៊ុនដឹកជញ្ជូន អ្នកទទួលទំនិញ ឬភ្នាក់ងារបញ្ចេញទំនិញ ជាអ្នកបង់