១) រយៈពេល៖ ក្រុមហ៊ុនដឹកទំនិញ និងភ្នាក់ងារលក់ផ្នែកទំនិញកាហ្គោរបស់យើង គួរតែឆែកមើលរយៈពេលអប្បបរមាចាំបាច់សម្រាប់ត្រៀមទំនិញរបស់ខ្លួនឱ្យបានរួចរាល់សម្រាប់នាំចេញ។
ល.រ | ប្រភេទកាហ្គោ | កាហ្គោត្រៀមរួចរាល់សម្រាប់ផ្ញើជូនអ្នកទទួល | សម្គាល់ |
---|---|---|---|
01 | កាហ្គោប្រញាប់ផ្ញើបែបទូត | 2 ម៉ោងមុន STD* | ជើងហោះហើរដឹកអ្នកដំណើរ |
02 | ទំនិញស្រស់, ទំនិញមានគ្រោះថ្នាក់ | 3 ម៉ោងមុន STD* | ជើងហោះហើរដឹកអ្នកដំណើរ |
03 | កាហ្គោទូទៅសម្រាប់លើកដាក់រាយ | 4 ម៉ោងមុន STD* | ជើងហោះហើរដឹកអ្នកដំណើរ |
04 | កាហ្គោទូទៅសម្រាប់គ្រីបចូលគ្នាជាដុំធំ/បញ្ចូលក្នុងកុងតឺនឺរ | 6 ម៉ោងមុន STD* | ជើងហោះហើរដឹកអ្នកដំណើរ |
05 | កាហ្គោទូទៅសម្រាប់បញ្ជូនតាមយន្តហោះដឹកទំនិញ | 6 ម៉ោងមុន STD* | ទំនិញដុំ/ទំនិញរាយតែប៉ុណ្ណោះ |
06 | កាហ្គោទូទៅសម្រាប់បញ្ជូនតាមយន្តហោះដឹកទំនិញ | 24 ម៉ោងមុន STD* | គ្រីបចូលគ្នាជាដុំធំ/បញ្ចូលក្នុងកុងតឺនឺរ |
07 | កាហ្គោរៀបចំតាមតម្រូវការពិសេស | បន្ទាប់ពីចាត់ចែងជាមុនជាមួយការិយាល័យគ្រប់គ្រងកាហ្គោ និងនាយកដ្ឋានគយនិងរដ្ឋាករ |
កំណត់សម្គាល់សំខាន់៖ យើងមិនទទួលដាច់ខាតនូវកាហ្គោសម្រាប់នាំចេញណាដែលបញ្ជូនមកឱ្យយើង៤៨ម៉ោងមុនពេលចេញដំណើរដែលបានកំណត់ទុករួចឡើយ (STD)។
* សម្គាល់: STD* = ពេលចេញដំណើរដែលបានកំណត់ទុករួច; ETD* = ពេលចេញដំណើរដែលបានប៉ាន់ស្មាន;